Bank – Pimtha បង្ហាញភាពផ្អែមល្ហែមតាមសារពត៌មាន!! បណ្តើរគ្នានិយាយរៀបរាប់អំពីចំនុចចាប់ផ្តើមនៃស្នេហា!

ប្រកាសរឿងស្នេហាជាផ្លូវការណ៍បានប៉ុន្មានខែដែលហើយសម្រាប់គូស្នេហ៍តារាវ័យក្មេងគួរអោយខ្នាញ់ bank_thiti និងមិត្តស្រី pimtha។ ចុងក្រោយអ្នកទាំងពីរចេញមុខអោយសម្ភាសន៍ជាសាធារណ:អំពីចំនុចចាប់ផ្តើមនៃស្នេហារបស់អ្នកទាំងពីរ ថែមនិយាយសសើគ្នាទៅវិញទៅមកមិនដាច់ពីមាត់ទេ!
នៅក្នុងកម្មវិធីគម្រប់ខួប ៦ឆ្នាំរបស់ប្រែន យូនីក្លូ តារាប្រុសស្រីទាំងពីរត្រូវបានជាអញ្ជើញអោយទៅធ្វើជាតារាកិត្តិយស និងតំណាងរបស់កម្មវិធីព្រមបានអោយឧកាសអ្នកសាពត៌មានសួរឆ្លើយសំនួរអំពីទំនាក់ទំនងស្នេហាយ៉ាងលំអិត។ នៅពេលគេសួរថាចាប់ផ្តើមស្នេហាដោយរបៀបណា bank_thiti ឆ្លើយថាបើអោយនិយាយអំពីថ្ងៃអោយប្រាកដខ្ញុំមិនច្បាស់សោះត្រង់ចំនុចនេះដោយសាដំបូងឡើងយើងជាមិត្តភក្តិនឹងគ្នា ចេញញ៉ាំអី ដើរលេងជាមួយគ្នាជាក្រុមៗ ចូលចិត្តទាក់ទងនិយាយពិភាគ្សាគ្នា យូរៗទៅមានអារម្មណ៍ថាចូលចិត្តហើយចង់បានគ្នាមកជាអ្នកយល់ចិត្ត។
សំណួរបន្ទាប់សួរថា “ល្បីថាតារាប្រុសជាអ្នកងប់ងល់នឹងស្នេហា?” គាត់ថាមិនមែនទេបន្ទាប់សម្រេចចិត្តសុំនាងជាមិត្តស្រីខ្ញុំនៅជាខ្ញុំពីមុខដដែល គ្រាន់តែថារូបភាពដែលផុសវាបង្ហាញជាលក្ខណ:ដូចងប់ងល់ (តារាប្រុសសើចជាខ្លាំង)។ ចំណែកតារាស្រីបានបន្ថែមថាមិត្តប្រុសរបស់នាងមើលថែរក្សានាងបានល្អខ្លាំងណាស់ នាងកំពុងក្លាយជានារិដែលមានក្តីសុខបំផុត ហើយមានអារម្មណ៍ថាខ្លួនឯងមានតម្លៃបំផុត។

អត្ថបទដោយ សា