តារាស្រីមហាសេដ្ឋីនាំកូនប្រុសចុះតាមផ្សារត្រី ដើម្បីសម្តែងក្តីពេញចិត្តចំពោះហ្វែនៗដែលធ្វើរឿងនេះសម្រាប់នាង!

នៅក្នុងថ្ងៃខួបកំណើតរបស់តារាស្រីដែលទើបតែកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មានមនុស្សច្រើនណាស់ដែលចូលខ្លួនមកជូនពរ សម្តែងក្តីអបអរសាទ។ សម្រាប់កាដូវិញតារាស្រីទទួលបានច្រើនរហូតរកកន្លែងទុកគ្មាន ហើយនាងត្រូវរកគ្នាអោយមកជួយញ៉ាំអោយបានទាន់ពេលវេលាកុំអោយផុតកំណត់។
គ្រប់យ៉ាងដែលបានរៀបរាប់ខាងលើគិតថាពិសេសណាស់ទៅហើយសម្រាប់អ្នកម៉ែក្នុងថ្ងៃទទួលវ័យ ៤១ឆ្នាំ ប៉ុន្តែមានរឿងមួយទៀតដែលបានធ្វើអោយ chomismaterialgirl រំភើបទ្រាំមិនបានរហូតចុះទៅរករបស់សំខាន់ទាំងនោះដោយខ្លួនឯងផ្ទាល់។ តារាស្រីរបស់យើងបាននាំកូនប្រុសច្បងចុះទៅតាមផ្សារត្រីដែលមានអ្នករៀបចំជាផ្ទាំងជូនពរថ្ងៃកំណើតនៅតាមរទះលក់អាហារតាមផ្លូវអោយនាង។
វាជាផ្ទាំងធម្មតាៗ មិនមាននរណាចាប់អារម្មណ៍ហើយយកមកផុសនៅក្នុងបណ្តាញសង្គមអោយបានល្បីល្បាញដូចអ្នកដទៃ ប៉ុន្តែអ្នកនាង chomismaterialgirl បានអោយតម្លៃទៅលើទឹកចិត្តរបស់អ្នកលក់ដូ និងហ្វែនៗដែលមិនសូវហឺហាទាំងអស់នោះខ្លាំងណាស់។ នាងបានចុះទៅដើម្បីអរគុណ ហើយថតរូបយកមកផុសផ្សព្វផ្សាយនៅក្នុងអ៊ិនស្តាក្រាមដោយខ្លួនឯង។

អត្ថបទដោយ សា