Toeyjarinporn ត្រូវមិត្តភក្តិនិងឪពុកធម៌រួមដៃគ្នាសាកសួរជាសាធារណ:អំពី Cameraman ផ្ទាល់ខ្លួនរបស់នាង!! ទិដ្ឋភាពស្វីតៗរបស់តារាស្រីនិងមិត្តប្រុសថ្មីចាប់ផ្តើមមានបណ្តើរៗហើយ!!

មិត្តៗអ្នកតាមដានពត៌មានរបស់តារាស្រីរាងតូច Toeyjarinporn ប្រហែលជ្រាបហើយថាពេលនេះបេះដូងរបស់នាងមិនទំនេរ ១០០% ដូចមុនទៀតទេ។ នាងបានបើកចិត្តទទួលយកបុរសដែលជាសិស្សច្បងក្នុងវិស័យសិល្ប:ម្នាក់មកសិក្សាមើលចិត្តគ្នា ហើយចុងក្រោយនេះអ្នកទាំងពីរចាប់ផ្តើម Date គ្នានៅតាមហាងកាហ្វេ ដោយមិនយូទៀតទេមុខរបស់បុរសអាថ៌កំបាំងម្នាក់នោះនឹងត្រូវបើកបង្ហាញ។
ដែលយើងហ៊ានសន្និដ្ឋានថា Toeyjarinporn កំពុងចាប់ផ្តើមបណ្តើរមិត្តប្រុសថ្មីអោយហ្វែនៗបានឃើញមុខនៅតាមទីសាធារណ:ពីព្រោះថ្ងៃនេះបន្ទាប់ពីនាងបានផុសវីដេអូដ៏សែនរីករាយព្រមជាមួយ Caption សសេរថា “Chill day bkk 🌸🐶” នៅក្នុងអ៊ិនស្តាក្រាមមនុស្សដែលស្និទ្ធស្នាលបំផុតរបស់នាងដូចជាតួឯកស្រី mattperanee ចូលមកខមមិនថា “គួរសួរថានរណាគេថតអោយល្អជាង!!” …

ចំណែកតារាប្រុស kun_jun ដែលនាងរាប់អានចាត់ទុកជាឪពុកធម៌បានចូលមកខមមិនឆ្លងឆ្លើយជាមួយ mattperanee ថា “@mattperanee អ៊ុយត្រូវចិត្តណាស់😄”។ ខមមិនរបស់អ្នកទាំងពីរបានធ្វើអោយយើងច្បាស់ថាម្នាក់ដែលនៅក្បែរនាង ហើយជួយកាន់កាមេរ៉ាអោយនោះជាមនុស្សពិសេសពេលបច្ចុប្បន្នរបស់នាង។ មិនដឹងថាមានមនុស្សប៉ុន្មាននាក់ទេដែលបានឃើញមុខមិត្តប្រុសរបស់តារាស្រីថ្ងៃនេះ ហ្វែនៗដែលមិនបានឃើញដោយផ្ទាល់បានត្រឹមតែស្នើសុំអោយអ្នកដែលបានឃើញជួយចែករំលែករូបអោយមើល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា