រឿងដែលបង្ហាញពីសង្គមដែលគួរអោយព្រឺព្រួចនាពេលបច្ចុប្បន្ន!! តោះអ៊ុតភាពខុសប្រក្រតីរបស់តួស្រី រឿង “คู่เวร” ក្នុងសប្តាហ៍ចុងបញ្ចប់!!

ទទួលបានការគាំទ្រ និងមានចំនួនអ្នកចូលមើលច្រើនបំផុតប្រចាំប្របុស្តិ៍លេខ៣ ក៏ដូចជាវិស័យរឿងភាគថៃទាំងមូលនាពេលបច្ចុប្បន្ននេះ។ ទស្សនិកជនទាំងអស់ជក់ចិត្តតាមតួឯកស្រីដែលមានចរិកលក្ខណៈត្រង់ៗ ដៀលចំៗ ហើយពេញចិត្តនឹងទឹកចិត្តលួចស្រលាញ់មិត្តភក្តិតែសារភាពមិនដែលទាន់គេរបស់តួឯកប្រុសជាខ្លាំង។
រឿងនេះបានបម្រើអារម្មណ៍ហ្វែនរៀងរាល់ថ្ងៃចុងសប្តាហ៍បានយ៉ាងល្អប្រសើរតាំងពីដើមរហូតមកដល់បីភាគចុងក្រោយនៃសប្តាហ៍នេះ។ អ្នកតាមដាននាំគ្នាចង់ដឹងកាន់តែខ្លាំងថាចុងបញ្ចប់តួអង្គទាំងបួននាក់នឹងមានអនាគត់យ៉ាងណា រឿងរ៉ាវដែលមិនគួរកើតមានក្នុងសង្គមគួរត្រូវចប់ដោយរបៀបណា។
ភាគច្រើនគេទាយថាតួអង្គវ៉ាននិងត្រូវជាប់គុក តួឯកស្រីប៊ីមនឹងលែងលះជាមួយស្វាមីហើយត្រឡប់ទៅស្រលាញ់តួឯកប្រុសដែលជាមិត្តភក្តិរបស់នាងវិញ។ តើសាច់រឿងនឹងដូចតាមដែលហ្វែនៗបានទស្សន៍ទាយទេ? តើតួឯកប្រុសបានក្លាយជាម្ចាស់បេះដូងរបស់តួឯកស្រីទេតោះតាមដានបីវគ្គចុងក្រោយទាំងអស់គ្នា!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា