គ្រួសារមានសុភមង្គលខ្លាំងព្រោះគ្មានពាក្យថាកូនដើម-កូនចុង!! Sriritajensen បំពេញនារីជាម្តាយជាអ្នកមើលថែកូនៗរបស់ស្វាមីបានយ៉ាងល្អ!

តារាស្រី Sriritajensen ជាមនុស្សស្រីមានចិត្តធម៌ហើយយល់បំផុតថាត្រូវធ្វើយ៉ាងណាទើបគ្រួសារទាំងមូលមានក្តីសុខ សព្វថ្ងៃនេះនាងប្រើប្រាស់ជីវិតយ៉ាងសប្បាយរីករាយដោយធ្វើគ្រប់វិធីដើម្បីអោយសមាជិកទាំងអស់នៅក្នុងគ្រួសារមានសុខភាពល្អ និងមានក្តីសុខ។ ចុងក្រោយតារាស្រីនាំលោកឪពុកក្មេក និងកូនៗរបស់លោក Korn ជាមួយអតីតភរិយាទៅសាងបរិយាកាសគ្រួសារធំយ៉ាងកក់ក្តៅ!
តាមពត៌មាន ហើយបទពិសោធកន្លងមកស្ត្រីដែលសុខចិត្តធ្វើជាភរិយាទី២តាមច្បាប់តាមប្រពៃណី នឹងសុំស្វាមីរស់នៅក្នុងតែក្រុមគ្រួសារថ្មីតែម្យ៉ាងគត់ពួកគេ សុំមិនពាក់ព័ន្ធជាមួយប្រវត្តិចាស់ៗរបស់ស្វាមីឡើយព្រោះខ្លាចមានដ្រាម៉ាផ្សេងៗចូលមកក្រោយពេលរៀបការ។ ខុសប្លែកអីតែតារាស្រី Sriritajensen ក្រោយពេលរៀបការហើយនាងចិត្តទូលាយខ្លាំងណាស់សុំចុះឈ្មោះធ្វើជាបងស្រីមនុស្សស្និទ្ធស្នាលរបស់កូនៗរបស់ស្វាមីទាំងអស់ នាងយកចិត្តទុកដាក់ចំពោះគ្រប់រឿងរ៉ាវរបស់ក្មេងៗយ៉ាងជិតដិត។
ចុងក្រោយអនុញ្ញាតអោយកូនបងចូលមើលថែរក្សាប្អូនប្រុសពៅដែលជាកូនរបស់នាងខណ:ត្រូវទៅបរទេស ហើយបាននាំគ្រប់គ្នាចេញញ៉ាំអីខាងក្រៅដើម្បីរក្សាទំនាក់ទំនងគ្រួសារល្អូកល្អឺនបានជានិច្ចកាលធ្វើយ៉ាងណាក៏បានសុំអោយតែគ្រប់គ្នាមានអារម្មណ៍ថាកក់ក្តៅ គិតថាពួកគេមាននាងជាទីពឹកពាក់បានគ្រប់រឿង។ កូនៗរបស់លោក Korn ពេលនេះស្រលាញ់ Sriritajensen ហើយកូនប្រុសរបស់នាងដូចម្តាយនិងប្អូនប្រុសបង្កើត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា