តារាចម្រៀងល្បី beamkawee ប្រកាសត្រៀមដកខ្លួនចេញពីវិស័យសិល្ប:!! មូលហេតុមកពីមិនចង់អោយមានប្រវត្តិសាស្ត្រច្រំដែល មានវិប្បដិសារីតែម្តងបានហើយក្នុងមួយជីវិតនេះ!

បន្ទាប់ពីប្រកាសពត៌មានល្អថាភរិយាកំពុងពពោះបេបីពីរនាក់បន្ថែមទៀត ថ្មីៗនេះលោក beamkawee តារាចម្រៀងក្រុម D2B ដែលនឹងមានការប្រគុំតន្ត្រីរាងរាល់ចុងឆ្នាំ បានប្រកាសសុំដកខ្លួនចេញពីវិស័យសិល្ប: ហើយនឹងសុំផ្អាកគ្រប់ការងារដែលពាក់ព័ន្ធទាំងអស់។
នៅពេលអ្នកសារពត៌មានសាកសួរអំពីមូលហេតុតារាប្រុសបានឆ្លើយថា ដោយសារពេលនេះភរិយាយកំពុងជិតដល់ថ្ងៃសម្រាលហើយមើលទៅទំនងសម្រាលចំថ្ងៃដែលមានគម្រោងធ្វើ Concert ធំដូចច្នេះហើយគាត់ក៏បាននិយាយសុំក្រុមការងារទាំងអស់ឈប់សម្រាក ដើម្បីអាចមានពេលនៅមើលថែក្រុមគ្រួសារ និងមិនចង់អោយមានរឿងកើតឡើងដូចកាលសម្រាលកូនប្រុសមុននោះឡើយ។
អ្នកសារពត៌មានសួរបន្តថា “រឿងអាក្រក់ពីមុននោះជាអ្វី?” លោក beamkawee បានឆ្លើយថាវគ្គមុនគាត់ក៏ជាប់ Concert មិនបាននៅក្បែរភរិយានៅថ្ងៃសម្រាលឡើយ។ នាងយំជាខ្លាំងយើងនិយាយថាបានឃើញមុខប្តីនាងក៏សប្បាយចិត្តហើយទោះបីឈឺចាប់យ៉ាងណាក៏ដោយ ដែលប្រយោគរបស់ភរិយាមួយឃ្លារនេះបានធ្វើអោយគាត់មានអារម្មណ៍ថាខុសខ្លាំង រហូតមិនចង់ធ្វើវាម្តងទៀតពេលនេះនិងថ្ងៃអនាគត់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា