ផ្អែមបែបនេះល្មមដល់ពេលប្រកាសដំណឹងល្អហើយ!! តារាចម្រៀងប្រុស Dan ផុសជូនពរថ្ងៃកំណើតមិត្តស្រីលក្ខណ:ទ្រង់ទ្រាយធំ បណ្តាលអោយអ្នកគាំទ្រលើសជាតិស្ករគ្រប់គ្នា!
ចាត់ទុកជាគូស្នេហ៍តារាដែលមានទំនាក់ទំនងស្នេហាជាមួយគ្នាជាច្រើនឆ្នាំ ហើយក៏ជាគូសង្សារដែលទទួលបានសំណូមពរអោយរៀបការច្រើនបំផុតពីសំណាក់អ្នកគាំទ្រផងដែល សម្រាប់គូរបស់តារាចម្រៀងសមាជិកក្រុម D2B លោក danworrawech និងតារាសម្តែងស្រី @pattieung។ ចុងក្រោយផុសជូនពថ្ងៃកំណើតមិត្តស្រីរបស់លោក dan បានធ្វើអោយគ្រប់គ្នាមានប្រផ្នូរថាដំណឹងល្អនឹងមកដល់ក្នុងពេលឆាប់ៗ!!

តារាប្រុសបានផុសវីដេអូផ្លុំនំខេក រូបគូរយ៉ាងស្អិតរមួយជាមួយ pattieung នៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយសាសសេរយ៉ាងផ្អែមល្ហែមថា “អរគុណដែលកើតមកដើម្បីអោយបងបានស្រលាញ់អូនណា @pattieung ថ្ងៃស្អែកនឹងក្លាយទៅជាអ្វីមិនដឹងទេ ដឹងតែថាថ្ងៃនេះបងស្រលាញ់អូនច្រើនជាងថ្ងៃម្សិលមិញ Happy Birthday Love ☺️” ។

បណ្តាលអោយមានសិល្ប:ករសិល្ប:ការិនីនៅក្នុងវិស័យសិល្ប:ច្រើនរូបណាស់បានចូលមកជូនពថ្ងៃកំណើតអោយ pattieung ហើយក៏បាននាំគ្នាខមមិននិយាយអំពីភាពគួរអោយស្រលាញ់របស់គូស្នេហ៍ពួកគេ ចំណែកហ្វែនៗវិញមិនខមមិននិយាយអ្វីច្រើននោះទេភាគច្រើននាំគ្នាចូលមកសសេរពាក្យខ្លីៗថា “រៀបកាហ្មងទៅ រៀបកាហ្មងទៅ” ។ អាចនិយាយបានថាល្មមដល់ពេលដែលតារាប្រុសស្រីមួយគូនេះគួរចាប់ផ្តើមគិតរឿងអនាគត់គ្រួសារបានហើយ ហ្វែនៗចង់ឃើញ pattieung តូចក្នុងពេលឆាប់ៗ!!


អត្ថបទដោយ សា

