មានរឿងថ្មីអោយហ្វែនៗបានកំសាន្តទៀតហើយ!! គូ Bella-Jirayu live និយយាជាមួយទស្សនិកជនអំពីរឿងរបស់ពួកគេ!!

កញ្ញា Bella Ranee និងលោក jirayu_jj ជាតួឯកប្រុសស្រីដែលបានចាប់កំណើតនៅក្នុងវិស័យសិល្ប:ថៃព្រោះរឿង “สุภาพบุรุษจุฑาเทพ” ជារឿងដែលតួឯកប្រុសតួឯកស្រីមួយគូនេះសម្តែងរួមគ្នាជាលើកដំបូងហើយចាប់ផ្តើមល្បីល្បាញមានអ្នកស្គាល់មានហ្វែនខ្លាប់ច្រើនរហូតមកទល់សព្វថ្ងៃនេះ។ បន្ទាប់ពីមានរឿង២រួមគ្នាមកហ្វែនៗនឹកពួកគេជាខ្លាំងព្រោះមិនដែលបានឃើញការងាររួមរបស់គូនេះទៀតសោះ ទើបតែថ្មីៗនេះដែលគ្រប់គ្នាអាចចាប់ផ្តើមរីករាយឡើងវិញដោយសាមាន live មួយចូលមកដាស់អារម្មណ៍។
ម្សិលមិញនេះតួឯកស្រី Bella Ranee បាន live នៅក្នុងអ៊ិនស្តាក្រាមរួមជាមួយ jirayu_jj និយាយអំពីរឿងរបស់ពួកគេដែលនឹងកំពុងយកមកចាក់ផ្សាយអោយហ្វែនៗបានទស្សនាហើយបាត់នឹកគូរបស់អ្នកទាំងពីរ។ ស្មានតែមានរឿងថ្មីតាមពិតទៅពួកគេ Live អញ្ជើញអ្នកគាំទ្រអោយទស្សនារឿង “Pa Di Wa Rad Da (ปดิวรัดา)” រឿងដែលទទួលបានការគាំទ្រខ្លាំងមហាសាកាលពី២ឆ្នាំមុន។
មិនមែនជារឿងថ្មីតាមដែលទស្សនិកជនត្រូវការក៏ពិតមែនប៉ុន្តែរឿងដែលពួកគេណែនាំគឹល្អខ្លាំងមានចំនុចអប់រំច្រើនណាស់ អ្នកទស្សនាបានមើលហើយនឹងទទួលបានពត៌មាន ចំណេះដឹង និងរឿងរ៉ាវស្នេហារបៀបមនុស្សធំពីរឿងនេះ។ ចង់ដឹងថាល្អកម្រិតណា ចង់រំលឹកថាគូរបស់ Bella-Jirayu សមគ្នាបែបណាកុំភ្លេចទស្សនារឿង “Pa Di Wa Rad Da (ปดิวรัดา)”ណា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា