អីយ៉ា…ចាប់បានបាច់ផ្តាកូនក្រមុំទៀត!! Alek-Bow អាចក្លាយជាកូនក្រមុំកូនកំលោះគូបន្ត ហ្វែនៗនាំគ្នាអរគុណលោក theniti ដែលធ្វើអោយក្តីស្រម៉ៃរបស់ពួកគេជិតក្លាយជាកាពិត!
កាលពីយប់មិញនេះក្នុងពិធីមង្គលការបស់តារាស្រី Bunnyaire និងលោក ice មានទិដ្ឋភាពស្រស់បំព្រងសប្បាយរីករាយច្រើនណាស់ បានកើតឡើងដោយព្រោះមិត្តភក្តិរបស់នាងសុទ្ធតែជាតារាកំប្លែងដែលអាចបង្ករបរិយាកាសល្អៗអោយភ្ញៀវកិត្តិយសបានកំសាន្ត។ មួយក្នុងចំណោមរឿងរ៉ាវល្អៗនារាត្រីម្សិលមិញដ៏សែនកក់ក្តៅនោះគឺ Bow Maylada អ្នកដែលចាប់បាច់ផ្កាកូនក្រមុំបាន ហើយបានជាប់ឈ្មោះជាកូនក្រមុំអ្នកបន្ត។

រាល់កម្មវិធីជប់លៀងអាពារហ៍ពិពារហ៍តែងតែមានការបោះបាច់ផ្តាកូនក្រមុំ ហើយយប់មិញនេះលោក theniti បានធ្វើអោយគ្រប់គ្នាអស់សំណើចហើយសប្បាយរីករាយជាខ្លាំងដោយសាគាត់ខំដណ្តើមៗជាមួយស្រីៗជាច្រើននាក់ យកបានហើយ ប្រញ៉ាប់រត់យកបាច់ផ្តាដែលចាប់បាននោះយកទៅប្រគល់អោយតារាស្រី Bow Maylada បណ្តាលអោយមានរូប Alek-Bow ឡើងឆាកទទួលបាច់ផ្កាក្នុងនាមជាកូនក្រមុំកូនកំលោះគូបន្ទាប់កើតមានឡើងនៅលើបណ្តាញសាពត៌មានផ្សេងៗយ៉ាងច្រើនកុះករ។

ហ្វែនៗរបស់គូ Alek-Bow សប្បាយចិត្តជាអនេកកប្បកាដោយសារវាជារូបភាពក្នុងក្តីស្រម៉ៃរបស់ពួកគេជាយូយាណាស់មកហើយ បានឃើញហើយគឺរំភើបស្ទើរស្រក់ទឹកភ្នែកតែម្តង។ តើព្រឹត្តិការណ៍នេះក្លាយជាកាពិតតាមទំនៀមប្រពៃណីទេ ឬ អ្នកតារាទាំងពីរនឹងសម្រេចចិត្តរៀបកាឬទេ តោះយើងរងចាំស្តាប់ពាក្យពិតពីមាត់របស់ម្ចាស់ខ្លួនគេទាំងអស់គ្នា។
អត្ថបទដោយ សា



