កំពុងបារម្មណ៍ខ្លាំង Jacksonwang ជួបហានីភ័យអាចឆ្លងជម្ងឺកូវីដ១៩ ព្រោះអ្នកដែលគាត់ស្និតស្នាលនៅថៃពេលនេះប្រកាស វិជ្ជមាន!!

ការប្រកួតកីឡាសាកលធ្វើឡើងនៅរាជាណាចក្រថៃទើបតែបានបញ្ចប់ទៅថ្មីៗនេះទេ ហើយវាបានក្លាយជាព្រឹត្តិការណ៍ធំល្បីល្បាញកាន់តែខ្លាំងទូទាំងពិភពលោកព្រោះមានវត្តមានតារា K-POP កូរ៉េខាងត្បួងលោក Jacksonwang ដែលបានធ្វើដំណើរមកចូលរួមជាតារាកិត្តិយសទទួលនាទីធំសម្តែងបើកឆាកកាប្រកួតទាំងមូល។ អាយដលរបស់យើងក៏បានធ្វើតួនាទីរបស់គាត់យ៉ាងល្អ បណ្តាលអោយសង្វានកីឡាបាល់ទាត់នាថ្ងៃនោះ ក្លាយជាកន្លែងដែលពោពេញដោយសំលេងហោសប្បាយរីករាយ។
តែពីរថ្ងៃក្រោយមកលោក “ថប” មហាសេដ្ឋីប្រុសដែលស្និទ្ធស្នាលហើយចេញមុខទទួលស្វាគមន៍ Jackson មុនគេនោះ បានប្រកាសថាខ្លួនពេលនេះកំពុងសម្រាកព្យាបាលជម្ងឺកូវីដ១៩។ គ្រប់គ្នាចាប់ផ្តើមបារម្មណ៍ពីវត្តមានរបស់តារាប្រុសជាខ្លាំង ភាគរយដែលតារា K-POP អាចឆ្លងខ្ពស់ណាស់ ដោយភាពរសរាយរាក់ទាក់មិនប្រកាន់ខ្លួនរបស់តារាប្រុសពេលនៅប្រទេសថៃ។
រហូតមកទល់ពេលនេះយើងមិនទាន់បានពត៌មាន ឬសេចក្តីប្រកាសណានិយាយអំពីសុខភាពរបស់លោក Jackson ឡើយ គាត់អាចរឹងមាំមិនទទួលឥទ្ធិពលពីអ្នកដែលគាត់បានស្និទ្ធស្នាលក៏ថាបាន។ បច្ចុប្បន្នហ្វែនៗ អ្នកស្គាល់ និងក្រុមការងាររបស់តារាល្បីរូបនេះបន់ផ្សងអោយអាយដលរបស់ខ្លួនមិនឆ្លង ហើយមានសុខភាពល្អដើម្បីចេញចម្រៀងថ្មីៗជាបន្តទៀត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា