តើអ្នកផលិតរឿងឆ្លើយតបយ៉ាងណា ក្រោយពេលអ្នកប្រើប្រាស់អិនធឺណែតកម្ពុជាប្រតិ្តកម្មទៅលើ Poster រឿងបុព្វេសន្និវាស២ ដែលយកផ្កា “រំដួល” មកផ្សព្វផ្សាយ!!

បានក្លាយជាប្រធានបទដែលកំពុងល្បីល្បាញឆ្លងប្រទេសនាពេលនេះ នៅពេលដែលក្រុមហ៊ុន GDH បានផុសរូបភាពផ្សព្វផ្សាយរឿងបុព្វេសន្និវាសមួយទៀតចូលក្នុងបណ្តាញសង្គម ហើយមានអ្នកប្រើប្រាស់អ៊ិនធឺណែតជនជាកម្ពុជាម្នាក់ចូលមកខមមិននិយាយផ្តល់មតិយោបល់ បង្ហាញពីក្តីបារម្មណ៍ និងកាពិតក្នុងចិត្តមួយចំនួន។
Poster ដែលបានផុសកាលពីថ្ងៃម្សិលមិញនេះ ជាការផ្សព្វផ្សាយដែលនិយាយដល់អត្ថន័យរបស់ផ្ការំដួល ដោយក្រុមការងារបានផុសរូបតួឯកប្រុសតួឯកស្រីអមដោយផ្ការំដួល (មានអក្សរសសេរថា ផ្ការំដួលដំណាងអោយស្នេហាអមត:) ព្រមជាមួយ Caption សសេរថា “នៅសល់តែ៥ថ្ងៃទៀតទេ ត្រៀមជួបជាមួយ ស្នេហាដែលស្ថិតស្ថេរ… ផ្ការំដួលសំដៅដល់ក្តីនឹករលឹកដែលមានចំពោះអូន ទោះបីស្នេហ៍នោះបានកន្លងផុតទៅយូយ៉ាងណា តែក្តីស្នេហ៍របស់បងគ្មានថ្ងៃប្រែប្រួលឡើយ គ្រប់ប្រអប់បេះដូងមានតែអូនដោយគ្មានថ្ងៃភ្លេច” ។

ដែលមានអ្នកលេងបណ្តាញសង្គមម្នាក់ចូលមកខខមិនទំនងថា “ផ្ការំដួលជាផ្កាប្រចាំជាតិកម្ពុជា ខាងក្រុមការងារគួរស្វែងរកអ្វីដែលអោយតម្លៃជាតិរបស់ខ្លួនជាងនេះ ឬមុនពេលធ្វើអ្វីគួរសិក្សានិងរកពត៌មានអោយច្រើនជាងនេះ… (អាចចូលមើលបន្ថែមបាននៅក្នុងផុសរបស់ GDH) ដែលធ្វើអោយមានទាំងជនជាតិថៃ និងជនជាតិកម្ពុជាជាច្រើនទៀតចាប់ផ្តើមនាំគ្នាខមមិនឆ្លងឆ្លើយកាន់តែច្រើនទៅៗ។

After Footer (Active) - damrei Mr1 Zone2

ចុងក្រោយបំផុតនោះ ក៏មិនមានក្រុមការងារណាចេញមុខមកអធិប្បាយអ្វីដែលពីព្រោះសាច់រឿងថ្មីនេះមានវគ្គនិងសាច់រឿងច្រើនណាស់ដែលលើកយកផ្កាមកនិយាយមិនមែនមួយប្រភេទ តែច្រើនប្រភេទខ្លាំងណាំស់ (ក្នុងវគ្គតួឯកប្រុសតាមស្នេហ៍ខាងស្រីដោយប្រើប្រាស់ផ្កា) ។ ខាងក្រុមហ៊ុនផលិតខ្សែរភាពយន្តបន្តផុស Poster របស់រឿងដែលនិយាយពីផ្កាផ្សេងទៀតអោយគ្រប់គ្នាបានដឹងច្បាស់ថា ពួកគេមិនបានផ្តោតតែលើរំដួលតែ១ប្រភេទនោះទេ។

អត្ថបទដោយ សា