Single x 2 បានជួបគ្នា!! ទាំងស្អាត ឆ្លាត ពូកែធ្វើការរកលុយ ប៉ុន្តែទេវតាមិនទាន់អោយដល់វេនមានស្នេហា!! Aff-Baifern ស្អាតជាគូ ចូលចិត្តបុរសប្រភេទដូចគ្នា!
កំពុងនៅក្នុង mode ស្អាត នៅលីវ ហើយកំពុងសប្បាយជាមួយជីវិតបែបមិនចាំបាច់ក្រែងចិត្តនរណាទេ សម្រាប់តួឯកស្រី Aff-Taksaorn និងកញ្ញា Baifernbah នារិដែលកំពុងមានការងារសិល្ប:ច្រើនបំផុតនាពេលនេះ។ នៅពេលអ្នកទាំងពីរមានឧកាសបានជួបគ្នានៅក្នុងកម្មវិធី 3 Zapp រឿងរ៉ាវផ្តល់កំលាំងចិត្តមួយក៏បានកើតមានឡើងនៅក្នុងបណ្តាញសង្គម។
ផេកផ្លូវការណ៍ Poly Plus បានយករូបគូរបស់តារាស្រីមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្លូវការណ៍ហើយបានសសេរជា Caption ថា “តោះយើងមកមើលសម្រស់របស់នារី Single ដែលនៅមានសល់លើលោកយើងនេះ… ព្រះជាម្ចាស់អើយពេលណាបានដល់វេនរបស់ខ្ញុំ!!??? មានន័យថាបើពីរនាក់នេះមិនទាន់ដល់គូ ស្រីៗជាច្រើនផ្សេងទៀតកុំទាន់ស្រម៉ៃអី ហាសហា។

ដែលបន្ទាប់ពីខាងស្ថានីយ៍ទូរទស្សន៍បានផុសផុសនោះរួចហើយ មានបណ្តាហ្វែនខ្លាប់ជាច្រើនបានដង្ហែគ្នាមក like ហើយ comment និយាយពីសម្រស់របស់តារាស្រីទាំងពីររូប ក៏ដូចជាឆ្លងឆ្លើយជាមួយ Caption របស់ Admin ថា “មែនតើអែដមីន”, “ពួកយើងគួរធ្វើម៉េចទៅ”, “វេនរបស់អែដមីននៅឆ្ងាយដល់ភពអង្គារដឹង បើស្រីស្អាតទាំងពីនៅមិនទាន់ដល់ផងហ្នឹង” ….។
អត្ថបទដោយ សា





