អ្នកនាង 𝗣𝗔𝗡𝗖𝗔𝗞𝗘 𝗞𝗛𝗘𝗠𝗔𝗡𝗜𝗧 បើកចិត្តនិយាយរឿងយកកូនជាលើកដំបូង!! សម្រេចឬបរាជ័យជារឿងត្រូវរងចាំអ៊ុតទាំងអស់គ្នាយ!
ជាគូស្នេហ៍ដែលបានធ្វើអោយអ្នកគាំទ្ររងចាំទស្សនារូបភាពថ្ងៃមង្គលរបស់ពួកគេយូបំផុត សម្រាប់គូរបស់តួឯកស្រី khemanito និងលោកអធីកា saksoonthorn។ បន្ទាប់ពីទាក់ទងសិក្សាចិត្តគ្នាអស់ជាង ១០ឆ្នាំ ថ្មីៗនេះអ្នកទាំងពីរបានដឹងដៃគ្នាចូលពិធីអាពារហ៍ពិពារហ៍ដ៏គួរអោយរីករាយមួយជាមួយមនុស្សស្និទ្ធស្នាលរបស់ពួកគេរួចរាល់ហើយ ចុងក្រោយតារាស្រីបើកចិត្តនិយាយអំពីបេប៊ីដំបូងថា…

មានគេសួរតារាស្រីនៅក្នុងកម្មវិធី Event ថាមានគម្រោងយកកូនហើយឬនៅ? អ្នកនាង khemanito ឆ្លើយទាំងទឹកមុខញញឺមថាតាមពិតទៅនាងនឹងស្វាមីគិតថានឹងយកភ្លាមៗមិនចាំយូឡើយព្រោះចង់បាន ហើយបានបន្ថែមទៀតថាយើងនឹងធ្វើវាអោយបាននៅដើមឆ្នាំក្រោយ។

មានន័យឆ្នាំ ២០២៣ ហ្វែនៗរបស់តារាស្រីនឹងបានឃើញនាងក្នុងនាមជាម្តាយគេ ហើយក៏នឹងបានឃើញរូបភាពស្អាតៗរបស់តារាស្រីកំឡុងពេលមានផ្ទៃពោះជាក់ជាមិនខាន។ ដែលមិនទាន់បានអីផងចាប់ផ្តើមមានអ្នកចូលមកអបអរសាទអ្នកនាង khemanito និងលោកអធីកាបាត់ទៅហើយ គ្រប់គ្នារំភើបជាមួយដំណឹងល្អរបស់អ្នកទាំងពីរជាខ្លាំង ហើយក៏ចង់ឃើញមុខ បេប៊ី khemanito ក្នុងពេលឆាប់ៗនេះដែល។
អត្ថបទដោយ សា




