kimmy_kimberley ឡើងសាលាក្តីដាក់ពាក្យបណ្តឹងចោរលួចកាបូបតម្លៃខ្ពស់ ជឿថាជាមនុស្សតែមួយជាមួយអ្នកដែលលួចសម្បត្តិរបស់កញ្ញា Anne !!
ករណីដែលអ្នកដឹកនាំរឿងល្បីកញ្ញា Anne Thong ត្រូវអ្នកជិតដិតលួចសម្បត្តិជិត ២០លានបាត បានធ្វើអោយថ្មីៗនេះតារាស្រី kimmy_kimberley បានធ្វើដំណើរទៅសាលាក្តីដើម្បីសើររើរឿងក្តីចាស់ដែលនាងធ្លាប់ត្រូវបានគេលួចកាបូបប្រែនល្បីចំនួនបួន គិតជាចំនួនលុយស្មើរនឹងជាង ៤លានបាត ដោយជឿថាជាស្នាដៃរបស់មនុស្សតែមួយ។

ថ្ងៃនេះកញ្ញា kimmy_kimberley បានអោយសម្ភាសន៍អ្នកសាពត៌មាននៅកន្លែងសើររើរឿងក្តីថា ហេតុការណ៍របស់នាងបានកើតមានឡើយយូហើយ បានប្តឹងហើយតែមិនទាន់បានដំណឹងថាជានរណាអោយពិតប្រាកដឡើយព្រោះពេលនោះខុនដូរបស់នាងមិនមានប្រព័ន្ធសុវត្ថិភាពខ្លាំងដូចពេលបច្ចុប្បន្ន រហូតមកទល់ពេលនេះមានរឿងលួចដល់កន្លែងឯកជនកើតមានឡើងចំពោះបងស្រីដែលនាងស្រលាញ់ទើងនាងគិតថា កាបូបទាំង៤ដែលបាត់ទៅនោះជាស្នាដៃរបស់មនុស្សតែមួយ។

ក្រុមប៉ូលីសបានទទួលយកសំណើររបស់តារាស្រី ហើយនឹងតាមសឹបចាប់ចោរដែលលួចនោះអោយនាងអោយបានកាន់តែលឿន។ ចុងក្រោយតារាស្រី kimmy_kimberley និយាយថារាងចាលហើយអារឿងអនុញ្ញាតអោយមនុស្សក្រៅមុខចូលមកកន្លែងផ្ទាល់ខ្លួន ទោះបីម្នាក់នោះល្បីល្បាញមានកេរ្តិ៍ឈ្មោះយ៉ាងណានាងក៏មិនអនុញ្ញាតអោយចូលដែលចាប់ពីពេលនេះតទៅ។
អត្ថបទដោយ សា




