តាមមិនទាន់ទេ!! លោក Nadech នៅសុខៗអ្នកប្រើ IG ម្នាក់ខមមិនដាក់ថាមិនអើពើជាមួយមិត្តស្រី បែកគ្នាហើយមែនទេ??!

រឿងកើតឡើងបន្ទាប់ពីតារាស្រី Margie បានផុសរូបផ្សព្វផ្សាយប្រែនដែលនាងកាន់កាប់ថ្មីចូលនៅក្នុងអ៊ិនស្តាក្រាម ក្នុងស្តាយល៍សក់ខ្លី បបូមាត់ខ្មៅ ព្រមជាមួយ Caption សសេរថា “Me for Harper’s Barzaar august 2022” ។

ថ្មីប្លែកចម្លែងចិត្តដែលបានធ្វើអោយសូម្បីស្វាមីលោក Pokmindset ក៏ចូលខ្លួនមកខមមិនសសើរភរិយាថា “ដូចកំពុងមានភរិយាថ្មីអីចឹង 😍” ហើយនៅមានមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនរូបទៀតដែល like, comment រូបគម្របទស្សនាវដ្តីល្បីប៉ុន្មានសន្លឹកនោះ។
ជាមួយគ្នានោះផងដែលមិត្តស្និទ្ធស្នាលលោក Nadech បានចូលមកខមមិន “❤️” ដោយមានអ្នកប្រើប្រាស់អ៊ីនធឹណែតម្នាក់បានចូលមកខមមិនឆ្លងឆ្លើយជាមួយតារាប្រុសថា “@kugimiyas ជាមួយមិត្តស្រីខ្លួនឯងដូចមិនឃើញចូលទៅខមមិន មិនចាប់អារម្មណ៍សោះ រឿងរបស់នាងលោកក៏មិនជួយគាំទ្រ មួយថ្ងៃមួយថ្ងៃគិតតែមិត្តភក្តិៗមិនដែលទៅរកនាងសោះ ឬបែកគ្នាហើយ?”។

ខមមិនរបស់ហ្វែនម្នាក់នោះទាក់ទាញអ្នកតាមសឺបជាច្រើននាក់ ចង់ដឹងបែកឬមិនទាន់យ៉ាងណាហ្វែនៗមានតែត្រូវរងចាំមើល Update ជាបន្ត។

អត្ថបទដោយ សា