ជះលុយធ្វើបន្ទប់គេងអោយកូនប្រុសច្បង!! ស្វាមីរបស់តារាស្រី Duearisara បញ្ចេញគំនិតនិងថ្វីដៃធ្វើបន្ទប់ដែលប្រណិតសមឋាន:អោយបេប៊ី!
នៅសក់តែប៉ុន្មានសប្តាហ៍ទៀតទេកូនប្រុសដំបូងរបស់អ្នកនាង Duearisara ជាមួយស្វាមីមហាសេដ្ឋីលោក jetsetseb នឹងចេញមកមើលព្រះអាទិត្យរួមជាមួយម្តាយឪពុកដែលរងចាំគេជាច្រើនខែហើយ។ ចុងក្រោយប៉ាម៉ាក់បើកបង្ហាញបន្ទប់ដែលពួកគេបានរៀបចំចាំទទួលកូនប្រុស បណ្តាលអោយអ្នកយកពត៌មានទាំងឡាយផ្អើលជាមួយស្នាដៃរចនារបស់លោក jetsetseb ។

បន្ទប់នោះត្រូវបានរចនាឡើងក្នុង Tone ពណ៌ខៀវសាកសមជាមួយក្មេងប្រុស មានគ្រែងគេង មានអង្រឹងឈើសម្រាប់ទារក មានតុក្តតា មានគំនូរហើយរូបចំលាក់តាំងផ្សេងៗដែលតំណាងអោយអំណាចនិងភាពមានបាន។ ទាំងអស់នេះជាគំនិតរបស់ប៉ាប៉ាផ្ទាល់តែម្តងដោយបន្ទាប់ពីបន្ទប់ចេញជារូបរាងហើយលោក jetsetseb បានយករូបនោះមកផុស Tag អោយភរិយាព្រមជាមួយ Caption សសេរថា “Life works in mysterious ways. Happiest bed I have ever made. Final countdown”។

អាចនិយាយបានថាគំនិតឆ្នៃប្រឌិតរបស់អ្នកធុរកិច្ច និងម៉ាក់ៗជាអ្នកសិល្ប:ដែលបានតាំងចិត្តធ្វើអោយកូនប្រុសអ្នកស្នងត្រកូលពិតជាអស្ចារ្យខ្លាំងណាស់ គ្រប់គ្នាឃើញហើយនាំគ្នាលាន់មាត់ថា “អូហូ សមនឹងឋាន:”,”ស្អាតណាស់ម៉ែ”។ ទាក់ទងនឹងតម្លៃរួមដែលបានចំណាយមិនប្រាប់ហ្វែនៗក៏ប្រហែលជាអាចទាយដឹងថាមិនក្រោម ២០លាន។
អត្ថបទដោយ សា



