លោក siwat_c អួលដើមករ និយាយថាចង់បានកូនស្ទើរស្លាប់!! ពិធីករប្រុសចង់មានអ្នកស្នងត្រកូលតែសុបិន្តត្រូវរលាយព្រោះស្រលាញ់ភរិយា!
ចាត់ទុកជាគូរស្វាមីភរិយាតារាដែលមានតែក្តីសុខមកចែកជូនទស្សនិកជនសម្រាប់គូរបស់លោក siwat_c និងអ្នកនាង amy_klinpratoom ដែលហ្វែនៗកំពុងចង់អោយពួកគេប្តូរចិត្តហើយចាប់ផ្តើមគិតរឿងយកកូនដូចស្វាមីភរិយាគូផ្សេងៗ។ ពីខាងតារាស្រីយើងមិនទាន់បានលឺច្បាស់ទេ តែបើពីខាងពិធីករប្រុសគាត់បានប្រាប់ហើយថាគាត់ចង់បានស្ទើរស្លាប់ទៅហើយប៉ុន្តែ…

លោក siwat_c បានអោយសម្ភាសន៍ថាគាត់ផ្ទាល់គាត់ចង់បានកូនខ្លាំងណាស់ គាត់ចង់ធ្វើជាឪពុកគេមែនទែន ប៉ុន្តែភរិយារបស់គាត់មិនចង់បាន ដូចច្នេះហើយគាត់គោរពតាមការសម្រេចចិត្តរបស់នាងព្រោះគាត់ក៏ស្រលាញ់នាងខ្លាំងមិនស្ទើរដែល។ ដោយសាអ្នកនាង amy មិនចង់បង្កើតកូនទើបទាំងពីរនាក់ត្រូវប្រើប្រាស់ជីវិតបែបមនុស្សនៅលីវ ដើរលេងសប្បាយៗដូចសង្សារដែលកំពុងសាងស្នេហ៍នឹងគ្នាថ្មីថ្មោង។

តែទោះជាយ៉ាងណាក៏ដោយ ទោះបីវាជាការសម្រេចចិត្តរបស់សាមីខ្លួនគេក៏ដោយ ហ្វែនៗនៅតែគិតថាលោក siwat_c គួរអោយអាណិតគាត់ជាសិល្ប:ករដែលជោគជ័យ ជាម្ចាស់សណ្ឋាគាដ៏ជោគជ័យ តែបែរជាមិនអាចធ្វើជាប៉ាប៉ាដែលជោគជ័យបាន។ ទស្សនិកជនពេលនេះបានត្រឹមតែលួចសង្ឃឹមថាតារាស្រី amy_klinpratoom នឹងប្តូរគំនិតត្រឡប់មកចង់យកកូនវិញព្រោះគ្រប់គ្នាចង់អោយគ្រួសាររបស់ពួកគេសម្បូបែប ពេញលេញជាងនេះ។
អត្ថបទដោយ សា




