សាកសមជាអ្នកជំនួញ! Look ថ្មីរបស់តារាស្រី kimmy_kimberley បានធ្វើអោយគ្រប់គ្នាហៅនាងថា “អ្នកស្រីប្រធាន”!!
បានក្លាយជាតារាស្រីដែលបានជាប់ឈ្មោះនៅលើគម្របទស្សនាវដ្ដី Fashion រាប់មិនអស់សម្រាប់កញ្ញា kimmy_kimberley តារាស្រីថៃដែលចាប់តាំងពីដើមឆ្នាំ ២០២២ មកនាងមានការងារបង្ហាញសម្រស់ច្រើនជាងគេបំផុតទាំងក្នុងស្រុក និងក្រៅប្រទេសជាមួយតារាលំដាប់ពិភពលោកផ្សេងទៀត។

ចុងក្រោយនៅក្នងកម្មវិធីសំខាន់របស់ kimberlite_official អាជីវកម្មដំបូងដែលតារាស្រីខិតខំបង្កើតអស់ជាច្រើនឆ្នាំ កញ្ញា kimmy_kimberley បានបង្ហាញវត្តមានឡើងឆាកទទួលវង្វាន់ជាមួយការតុបតែងខ្លួនបែបថ្មី បែបនារីឆ្លាតវ៉ៃ និងអ្នកជំនួញជោគជ័យ។

ភាពស្រស់ស្អាតរបស់តារាស្រីនៅក្នុង Look ថ្មីនោះបានធ្វើអោយមិត្តភក្តិនិងអ្នកគាំទ្រទាំងអស់ពេញចិត្តជាខ្លាំង ឈុតដែលនាងជ្រើសរើសបានធ្វើអោយតារាស្រីក្លាយជានារីដែលមានស្តាយល៍ និងមានអំណាចខ្លាំងលើសការតុបតែងមុខៗ។ ដោយបន្ទាប់ពីផុសរូបចូលនៅក្នុងអ៊ិនស្តាក្រាម មានមនុស្សជាច្រើននាំគ្នាចូលមកខមមិនហៅ kimmy_kimberley ថា “អ្នកស្រីប្រធាន ជាទីគោរព!” ។

អត្ថបទដោយ សា


