តារាប្រុសកំពុងនាំគ្នាធ្វើប្រាថ្នាមុនពេលរៀបកាអោយបានសម្រេច!! លោក Mark-prin និង kugimiyas ចូលហ៊ុនគ្នាបើកអាជីវកម្មពីរក្នុងពេលតែមួយ!
រាប់អានគ្នាបានយូ ហើយស្និទ្ធស្នាលគ្នាដូចបងប្អូនបង្កើតតែម្តងហើយសម្រាប់តួឯកប្រុសពីរនាក់របស់បុស្តិ៍លេខ៣លោក kugimiyas និងលោក Mark-prin។ តារាប្រុសទាំងពីរជា Best Friend ដែលអាចជជែកគ្នាបានគ្រប់រឿង គ្រប់ឧកាសពិសេសអ្នកទាំងពីរតែងតែចំណាយពេលនៅក្បែរគ្នាជានិច្ច ហើយចុងក្រោយនេះអនាគតកូនកំលោះទាំងពីរសម្រេចចិត្តចូលហ៊ុនបើកហាងរកស៊ីជាមួយគ្នា។

តារាប្រុសទាំងពីរនាក់ចាប់អារម្មណ៍រឿងស្បែកជើង និងគុណភាពរបស់ស្បែកជើងដូចគ្នាដូចច្នេះហើយទើបសម្រេចចិត្តបើកហាង @miraclebagandshoesspa + @three_shoes។ បច្ចុប្បន្នពួកគេកំពុងយកចិត្តទុកដាក់ក្នុងការងារបើកអាជីវកម្មជាខ្លាំង ដោយសង្ឃឹមថានឹងអាចនាំយករបស់ល្អៗមកចែកចាយអោយហ្វែនៗបានប្រើប្រាស់ក្នុងពេលឆាប់ៗ ដូចដែលបានគ្រោងទុក។

អាចនិយាយបានថានេះជាធុរកិច្ចដំបូងរបស់ BF តារាប្រុសមួយគូរនេះដែលចង់ធ្វើអោយបានសម្រេចមុនពេលរៀបការ។ សម្រាប់ហ្វែនៗដែលស្រលាញ់ ហើយចង់បានស្បែកជើងដែលមានគុណភាពខ្ពស់អាចរងចាំទិញពីលោក kugimiyas និងលោក Mark-prin បាន។
អត្ថបទដោយសា




