អ្នកទី ៣ ទៀតហើយ!! តារាស្រីម្នាក់នេះជាមនុស្សដែលហ្វែនៗកំពុងរិះគន់ថានាងជាមូលហេតុដែលធ្វើអោយ ladiiprang និង twopee បែកគ្នា!
នៅតែជាប្រធានបទដែលក្តៅគគុកសម្រាប់អ្នកតាមដានជីវិតតារា ដោយសារនៅសុខៗស្រាប់តែមានពត៌មានចេញថាតារាស្រី ladiiprang និង twopee ដែលទើបតែភ្ជាប់ពាក្យរួចលួចបែកគ្នាស្ងាត់ៗ។ ហ្វែនៗភ្ញាក់ផ្អើល និងបាននាំគ្នាតាមរកមូលហេតុនៃកាប្រែះឆា ហើយចុងក្រោយអ្នកទី៣ក៏ចេញមុខឡើងពាសពេញប្រព័ន្ធអ៊ិនធឺណែត។

អ្នកទី៣ដែលត្រូវបានគេយោងចូលជាមនុស្សមកបំបែកបំបាក់អនាគតស្វាមីភរិយាជាតារាចម្រៀងស្រីដែលទើបតែលេចមុខឡើងនៅក្នុងវិស័យសិល្ប:ថៃឈ្មោះថា donut_tnc។ កញ្ញា ដូណាត់ មានឧកាសធ្វើការងារួមជាមួយលោក twopee ញឺកញាប់ហើយហ្វែនៗក៏រមែងឃើញ Rapper ប្រុសចូល like និងខមមិនលើរូបរបស់នាងគ្រប់សន្លក។

បន្ទាប់ពីមានពត៌មានចេញថានាងជាអ្នកទី៣ ជាមនុស្សដែលធ្វើអោយគូស្នេហ៍ដែលជិតរៀបការបែកគ្នា កញ្ញា donut_tnc ចេញមុខប្រកាសច្បាស់ៗថាមិនមែនជានាងទេ ផ្ទាល់ខ្លួននាងមិនមានទំនាក់ទំនងអ្វីពិសេសជាងមិត្តរួមការងាររបស់លោក twopee ឡើយ ។ ទោះបីតារាចម្រៀងស្រីចេញមុខមកអធិប្បាយយ៉ាងណាក៏អ្នកប្រើអ៊ិនធឺណែតនៅតែនាំគ្នារិះគន់ឥតឈប់ឈរឡើយមកទល់ពេលនេះ។
អត្ថបទដោយ សា



