ផ្ទុះឥតឈប់ឈរ!! Kem Hussaweee ជាប់ឈ្មោះឡើងទទួលពានរង្វាន់ព្រះរាជទានពីព្រះមហាក្សត្រិយានី ក្នុងមានជាយុវជនគំរូ!
តារាប្រុសកូនសំណប់របស់ទូរទស្សន៍បុស្តិ៍លេខ៧លោក hussaweee ទទួលបានភាពជោគជ័យថច្រើនណាស់ឆ្នាំនេះ គាត់ទទួលបានពានររង្វាន់ “តារាសម្តែងប្រុសឆ្នើមប្រចាំឆ្នាំ” គាត់អាចទិញផ្ទះរថយន្តជូនអ្នកមានគុណ គាត់ទទួលបានកាគាំទ្រពីទស្សនិកជនថៃកាន់តែច្រើនជាងមុន ហើយចុងក្រោយថ្ងៃនេះគាត់ក្លាយជាតារាប្រុសដែលមានឈ្មោះឡើងទទួលពានព្រះរាជទាននៅក្នុងកម្មវិធីធំប្រចាំប្រទេសថៃ។

ក្នុងទិវាថ្ងៃបុណ្យម្តាយប្រពៃណីថៃលោក hussaweee ទទួលបានលិខិតអញ្ញើញនិងកិត្តិយសឡើងទទួលពានរង្វាន់ពីក្សត្រិយានីថៃទៀតផង។ គាតត្រូវបានគេជ្រើសរើសអោយក្លាយជាកូនដឹងគុណដែលល្អបំផុតប្រចាំឆ្នាំ ២០២២ ដោយសាកន្លងមកគាត់ខិតខំធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីគ្រួសារដោយមិនគិតពីសុវត្ថិភាព សុខភាពរបស់ខ្លួនឯង។ ចំណូលទាំងអស់ដែលរកបានគាត់ប្រគល់ជូម្តាយទាំងអស់ ទុកនឹងខ្លួនតែថ្លៃជិះតាក់ស៊ីទៅធ្វើការងារតែប៉ុននោះ។

លោក hussaweee រំភើបជាខ្លាំងសម្រាប់កិត្តិយសដែលកម្ររនេះ បន្ទាប់ពីកម្មវិធីចង់តារាប្រុសបាននាំយករូបភាពមកផុសនោក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា: រីករាយទិវាថ្ងៃបុណ្យអ្នកម្តាយ នេះចាត់ទុកជាព្រះករុណាដ៏ខ្ពង់ខ្ពស់បំផុតដែលជាប់ឈ្មោះឡើងទទួលព្រះរាជទានជា “កូនដែលកតញ្ញូបំផុតប្រចាំឆ្នាំ ២០២២” អមជាមួយខមមិនអបអរសាទយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ហ្វែនៗនិងមិត្តភក្តិ។
អត្ថបទដោយ សា



