លោក Songkarn_tae សុំអោយអតីតភរិយាលើកទូរស័ព្ទ ហើយប្រាប់ថ្ងៃដែលចង់អោយគាត់ទៅ!

នៅមិនទាន់ចប់នៅឡើយទេសម្រាប់ដ្រាម៉ាដែលកើតមានឡើងបន្ទាប់ពីលោក Songkarn_tae បានផុសនៅក្នុងអ៊ិនស្តាក្រាមថា “រីករាយទិវាបុណ្យរំលឹកគុណម្តាយបាទ… សុំអោយចៅស្រីបានមកជួបលោកតាលោកយាយញ៉យបន្តិចណា អស់កូវីដហើយណា 🥰🥰🥰 ពិបាកជួបជាលោក Jacksonwang តារាលំដាប់ពិភពលោកទៀត”។
មានពត៌មានច្រើនណាស់ដែលនាំគ្នាចុះផ្សាយអំពីផុសរបស់គាត់យោងភ្ជាប់ទៅជាមួយអតីតភរិយាដ៏សែលល្អប្រពៃកញ្ញា aff_taksaorn ហើយមានអ្នកប្រើប្រាស់អ៊ិនធឹនណែតជាច្រើនអនែកនាំគ្នាចូលខមមិនស្តីបន្ទោសអំពីអតីតកាលដែលលោក Songkarn_tae ធ្លាប់ធ្វើដាក់តារាស្រីដែលធ្លាប់ស្រលាញ់គ្នាខ្លាំង។
ចុងក្រោយលោក Songkarn_tae ចូលឆ្លើយខមមិនរបស់អ្នកប្រើប្រាស់អ៊ិធឺណែតដែលបានសសេរថា “បើចង់ជួបហេតុអ្វីមិនព្រមទៅទទួល?” ដោយម្ចាស់ខ្លួនបានឆ្លើយថា “ផ្ទាល់ខ្លួនគាត់ព្រមទៅទទួលគ្រប់ពេលវេលា សូមអោយតែភរិយាព្រមលើកទូរស័ព្ទ ហើយប្រាប់ពីថ្ងៃដែលអោយគាត់ទៅទទួល!”។ បណ្តាលអោយមហាជនកាន់តែគិតថាលោក Songkarn ពិតជាកំពុងនឹកហើយចង់ជួបភរិយានិងកូនស្រីរបស់ខ្លួនជាខ្លាំងបំផុតបច្ចុប្បន្ននេះ។

អត្ថបទដោយ សា