គ្រោះថ្នាក់ខ្លាំងតែតារាស្រីមិនហាមស្វាមីទេ!! អ្នកនាង nuneworanuch ប្រាប់ពីមូលហេតុដែលនាងសុខចិត្តអោយស្វាមីធ្វើជាអ្នកប្រណាំងរថយន្ត!

លោក តត់ (tp12toddpiti) ស្វាមីរបស់តារាស្រីជួរមុខរបស់ប្រទេសថៃគាត់មានការងារ និងមុខតំណែងច្រើនខ្លាំងណាស់នៅក្នុងសង្គមថៃ គាត់ជាប្រធានក្រុមហ៊ុនស្រាបៀរ ជាមន្ត្រីរាជកាដែលមានយសសក្តិ ជាចុងភៅ ហើយក៏ជាអ្នកប្រកួតប្រណាំងរថយន្តល្បីល្បាញលំដាប់អន្តរជាតិទៀតផង។ អ្នកប្រណាំងឡានជាអាជីពដែលតារាស្រី nuneworanuch ទទួលស្គាល់ថាវាជាកីឡាដែលគ្រោះថ្នាក់តែនាងមិនហាមស្វាមីមិនអោយធ្វើនោះតេព្រោះ..

នៅក្នុងកម្មវិធី 3 Zapp កាលពីថ្ងៃអាទិត្យដែលទើបតែកន្លងផុសទៅថ្មីៗនេះអ្នកនាង nuneworanuch បានអោយសម្ភាសន៍ថានាងមិនហាមស្វាមីមិនអោយធ្វើរឿងដែលគាត់ស្រលាញ់ចូលចិត្ត ហើយស្រលាញ់ខ្លាំងនោះទេ ព្រោះយល់អារម្មណ៍ថានៅពេលយើងស្រលាញ់អ្វីមួយទោះបីជាត្រូវជួបបញ្ហាយើងក៏នៅតែចង់រស់នៅជាមួយវា។
ដូចដែលស្វាមីបានផ្តល់ការយោគយល់អធ្យាស្រ័យអនុញ្ញាតិអោយនាងបន្តធ្វើការងារជាតារាសម្តែងទោះបីបារម្មណ៍មិនចង់អោយភរិយាហត់ អត់គេងអត់ពួន មិនមានពេលវេលាផ្តាល់ខ្លួនស្ទើររាល់ថ្ងៃ។ នាងថាបច្ចុប្បន្ននេះយើងទាំងពីនាក់មានតែផ្តល់កំលាំងចិត្ត ហើយទៅមើលថែរក្សាគ្នាដល់កន្លែងផ្ទាល់បើអត់មិនអោយបារម្មណ៍មិនបាន។

អត្ថបទដោយ សា