Push-Jooy ដើរតួជាហ្វែនខ្លាប់ផ្កាប់មុខ ជះលុយទិញនាឡិកាប្រែនទំនើប Rolex អោយតារាស្រីដែលពួកគេកំពុងលង់!!

តំណែង Miss Grand Thailand និងទេពកោសល្យសសម្តែង ហើយច្រៀងរបស់កញ្ញា Engfa Waraha បានធ្វើអោយនាងក្លាយជាតារាក្នុងដួងចិត្តរបស់មនុស្សរាប់លាននាក់ទាំងនៅក្នុងប្រទេសថៃ និងក្រៅប្រទេស។ មិនថាទៅទីណាតារាស្រី អ៊ិងហ្វា តែងតែមានហ្វែនៗចោមរោមផ្តល់កំលាំងចិត្ត និងជុនកាដូតម្លៃថ្លៃៗអោយនាងគ្រប់ទីកន្លែង។
ចុងក្រោយលោក Push និងអ្នកនាង Jooy បានប្រកាសខ្លួនថាជាហ្វែនផ្កាប់មុខរបស់កញ្ញា Engfa Waraha ដែល។ ស្វាមីភរិយាមួយគូនេះចូលចិត្ត ហើយលង់ស្នេហ៍តារាទើបរះនេះខ្លាំងបំផុតខ្លាំងដល់ថ្នាក់សុំណាត់ជួបផ្ទាល់ ហើយទិញកាដូជានាឡិកាម៉ាក Rolex អោយដោយមិនគិតពីតម្លៃ។
លើសពីនេះទៅទៀត Push-Jooy ជ្រើសរើសយក Engfa Waraha មកធ្វើជាតារាផ្សព្វផ្សាយដំបូងបំផុតអោយអាជីវកម្មគ្រឿងក្រអូបឈ្មោះ @vivskin របស់ពួកគេទៀតផង ដើម្បីបានឃើញតារាស្រីដែលពួកគេចូលចិត្តកាន់តែញឹកញ៉ាប់ជាងមុន។ ឃើញរូបហើយហ្វែនៗនាំគ្នាលាន់មាត់ថា “ម៉ាក់ម៉ាក់ប៉ាប៉ាលង់ខ្លាំងណាស់ហើយមើលទៅទើបហ៊ានចំណាយទាំងរបស់ ទាំងធុរកិច្ចជាមួយ អ៊ិងហ្វាដល់ថ្នាក់នេះ!”។

អត្ថបទដោយ សា