មិត្តល្អកម្ររកបាន!! aum_patchrapa ទៅដល់កម្មវិធីបុណ្យសព្វលោកយាយរបស់មិត្តសំលាញ់ភ្លាម អោយហើយហុចរបស់នេះអោយភ្លាម!!

ចាត់ទុកជាដំណឹងអាក្រក់មួយសម្រាប់តារាប្រុស dj_matoom ដែលត្រូវបាត់បងលោកយាយជាទីស្រលាញ់នៅថ្ងៃដែលមនុស្សផ្សេងទៀតគេនាំគ្នាឆ្លងថ្ងៃទិវាបុណ្យរំលឹកគុណម្តាយ។ ក្នុងនាមជាមិត្តភក្តិរាប់អានគ្នារាប់សិបឆ្នាំ បានដំណឹងភ្លាមតារាស្រី aum_patchrapa ប្រញ៉ាប់ធ្វើដំណើរទៅផ្តល់កំលាំងចិត្ត ហើយបានប្រគល់របស់នេះអោយមិត្តសំលាញ់នៅក្នុងកម្មវិធីបុណ្យសព្វ។
លោក dj_matoom រំភើបដល់ថ្នាក់ហៀទឹកភ្នែកដែលយ៉ាងហោចណាស់មានមនុស្សម្នាក់នៅក្បែរហើយយល់ចិត្តគាត់ដល់ថ្នាក់នេះ បន្ទាប់ពីអរគុណដោយផ្ទាល់ហើយតារាប្រុសបានផុសសារអរគុណ aum_patchrapa ម្តងទៀតនៅក្នងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនធ្វើអោយអ្នកតាមដានគ្រប់គ្នាដឹងហើយស្ងប់ស្ងែងសណ្តានចិត្ត និងក្តីស្រលាញ់របស់តារាស្រីដែលមានចំពោះមិត្តភក្តិជាច្រើន។
របស់ដែលកញ្ញា​ aum បានរៀបចំអោយដោយមិនចាំបាច់មាននរណាសុំនោះគឺឈុតតែងមុខអោយសព ទៅដល់កម្មវិធីបុណ្យផ្លាមតារាស្រីប្រគល់វាអោយ matoom ហើយនិយាយថា “យកវាទៅផាត់មុខអោយលោកយាយអោយស្រស់ស្អាតជាលើកចុងក្រោយទៅ!”។ ទីបំផុតលោកយាយរបស់តារាប្រុសបានចាក់ឆ្ងាយទៅលោកមួយទៀតយ៉ាងស្រស់ស្អាត ហើយលោក matoom ក៏បានធ្វើរឿងល្អៗអោយលោកយាយខ្លួនបានសម្រេច។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា