លោក Twopee ផុសអរគុណលោក Num Kanchai ដែលជួយនិយាយពាក្យក្នុងចិត្តជំនួស!! សូមឈប់ផុសថាពួកគេបែកគ្នាទៅ!

បានធ្វើអោយហ្វែនៗខូចចិត្តជាខ្លាំងសម្រាប់ពត៌មានដែលបានចេញប្រកាសថាស្នេហារវាង Twopee និងតួឯកស្រី Ladiiprang បានដើរមកដល់ចំនុចបញ្ចប់ ហើយអ្នកដែលខូចចិត្តបំផុតនោះគឹសាមីខ្លួនទាំងពីរនាក់ដែលមិនចង់អោយមានពត៌មានបែបនេះកើតឡើងទាល់តែសោះ។ ចុងក្រោយបន្ទាប់ពីដំណឹងបែកគ្នាបានរីកសុះសាយ លោក Twopee បានចេញមុខផុសអរគុណអ្នកអានពត៌មានម្នាក់ដែលយល់អារម្មណ៍ហើយនិយាយអ្វីដែលគាត់ចង់និយាយទៅកាន់គ្រប់គ្នា។
ថ្ងៃនេះនៅក្នុងកម្មវិធី “សៃខៃ” លោក Kanchai ពិធីករប្រុសបានលើកយករឿងនេះមកនិយាយថា “តាមពិតទៅដែលម្ចាស់ខ្លួនទាំងពីរនាក់សំងំមិនចេញមុខមកប្រកាស់ប្រាប់ដោយខ្លួនឯង អាចមកពីពួកគេគិតថាអាចត្រឡប់ទៅរកគ្នាបាន ហើយក៏កំពុងរងវិធីផ្សះផ្សាយទំនាក់ទំនងឡើងវិញ។ យើងមិនគួរចេញពត៌មានថាពួកគេបែកគ្នានោះទេពីព្រោះពត៌មាននេះអាចទៅដាក់សំពាធ ធ្វើអោយការជានាគ្នាឡើងវិញពិបាកទៅរួច ធ្លាប់គិតទេថាដែលអ្នកចេញមកនិយាយថា Twopee-Ladiiprang ចែកផ្លូវគ្នាអាចធ្វើអោយពួកគេមិនហ៊ានត្រូវគ្នាវិញ…”។
ដោយបន្ទាប់ពីបានឃើញហើយសាមីខ្លួនលោក Twopee បានផុសនៅក្នុងអ៊ិនស្តាក្រាមថា “Finally. Thank you Kun @Kanchai ដែលមានន័យថានៅទីបំផុតក៏មានអ្នកនិយាយជំនួស អរគុណច្រើនណាបងកាន់ឆ័យ!”។

អត្ថបទដោយ សា