ស្វាមីភរិយាគួអោយស្រលាញ់ប្រចាំប្រទេស Jui Warataya ពោះធំ 6ខែហើយតែគួអោយស្រលាញ់ពេកដល់ថ្នាក់ DJ Put ចង់ខាំ….! មានរូបភាព

អនាគតអ្នកម៉ាក់ដៃថ្មីយ៉ាង Jui Warataya ជាមួយលោកប៉ារូបសង្ហា DJ Put Puttichai ពេលនេះមិនបាច់ប្រាប់ថាឈ្លក់វង្វេងនិងកូនដំបូងកម្រិតណា ដោយមុននេះទាំងគូរបានទៅថតអេកូមើលពីការវិវត្តន៍របស់កូនជាមួយគ្នា

ដោយថ្មីៗនេះអ្នកម៉ាក់រូបស្រស់ Jui បានបង្ហើបប្រាប់ពីការរីកច្រើនទៅមុខរបស់កូនក្នុងផ្ទៃថាភ្លេចខ្លួនមួយភ្លេតសោះអាយុបាន 6ខែហើយ អាចនិយាយបានថាជឿនណាស់មិនប៉ុន្មានខែទៀតទេនិងបានឃើញមុខកូនសំណព្វចិត្តហើយ ម៉ាក់ៗនៅបានផុសជាប្រយោគទៀតថា “ភ្លេចខ្លួនតែមួយភ្លេតសោះ 6ខែបាត់ហើយ ប៉ុន្ដែរូបចុងក្រោយប៉ាៗរមាស់ធ្មេញចង់ខាំពោះមូលៗនិងហើយ ចង់ខាំពោះម៉ាក់ៗមែនទេ”

មានទាំងរូបភាពគួអោយស្រលាញ់ជាច្រើនសន្លឹកទៀត ជាពិសេសរូបភាពចុងក្រោយលោកប៉ាកើតអាការៈរមាស់ធ្មេញចង់ខាំម៉ាក់ៗ ហាមាត់ខាំក្បាលពោះម៉ាក់ៗ ស្រលាញ់ណាស់ស្រលាញ់ស្ទើរលេបទៅហើយចា

អត្ថបទដោយ​​​ : នីត្តា