ញាក់សាច់ (មានវីដេអូ)!! រឿង Hollywood ដំបូងរបស់ Blackpink’s Jennie កំពុងធ្វើអោយមហាជនទូទាំងពិភពលោកពុះកញ្ជ្រោល!
ទទួលបានការបញ្ជាក់អះអាងយូហើយថាតារា K-POP ស្រីលំដាប់ពិភពលោកកញ្ញា Jennie សមាជិកក្រុម Blackpink បានបំលែងខ្លួនធ្វើជាតារាសម្តែង ហើយរឿងដំបូងរបស់នាងជារឿងលំដាប់ Hollywood ទៀតផង។ ថ្មីៗនេះតារាស្រីបានផុស Teaser អោយហ្វែនៗបានកន្ត្រាក់អារម្មណ៍នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង!
រឿង “The Idol|HBO” ជាសាច់រឿងនិយាយអំពីជីវិតរបស់យុវវ័យដែលប្រើប្រាស់ជីវិតប្រកបដោយឯករាជពេញលេញ។ តួអង្គនៅក្នុងរឿងសុទ្ធសឹងជាតារាសម្តែង តារាចម្រៀង និងអ្នកមានឈ្មោះល្បីល្បាញលំដាប់ពិភពលោកទាំងអស់។
ចេញ Teaser2 ហើយហ្វែនៗរបស់តារាដែលចូលរួមសម្តែងទាំងអស់នាំគ្នារញ្ជួលចិត្តចង់ រំភើប និងចង់អោយរឿង “The Idol” ឆាប់ចេញចាក់ផ្សាយគ្រប់គ្នា។
អត្ថបទដោយ សា