ហ្វែនៗរបស់ទូរទស្សន៍បុស្តិ៍លេខ៧ប្រហែលនៅចាំបានថាកាលពី១០ឆ្នាំមុនមានប្រធានបទមួយចេញមកនិយាយអំពីមិត្តភាពប្រេះឆារបស់កំពូលតារាស្រី nuneworanuch ជាមួយមិត្តស្និទ្ធស្នាល ningpanita ។ ចាប់ពីពេលនោះមកតារាស្រីទាំងពីរមិនដែលជួប មិនដែលមានការងាររួមគ្នាមកជិត ១០ឆ្នាំ ទើបតែថ្មីៗនេះទេដែលគ្រប់គ្នាចាប់ផ្តើមឃើញរូបគូរបស់អ្នកទាំងពីរនៅក្នុងបណ្តាញសង្គម។
បន្ទាប់ពីមានរូបផុសឡើងអ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើនចោទជាសំនួរថា “ត្រូវគ្នាតាំងពីពេលណា?”។ ចុងក្រោយអ្នកនាង nuneworanuch ចេញមុខនិយាយពីដំណើររឿងនៅក្នុងកម្មវិធី “แฉ” ដោយដំបូងបង្អស់នៃបទសម្ភាសន៍តារាស្រីទទួលស្គាល់ថាកន្លងមកអ្នកទាំងពីរធ្លាប់មានបញ្ហាញមិនចុះសម្រុងជាមួយគ្នាមែន ប៉ុន្តែក្រោយពេលចែកជើងគ្នាប្រើប្រាស់ជីវិតរៀងៗខ្លួន អ្នកទាំងពីរក៏ធ្វើចិត្តជាមួយរឿងចាស់បានហើយត្រឡប់មកទាក់ទងគ្នាវិញ។
ចំពោះការដែលមិនជួបមុខគ្នា ១០ឆ្នាំចាប់ពីពេលនោះរហូតមកទល់សព្វថ្ងៃតារាស្រីនិយាយមិនមែនទេ ជានិច្ចកាលអ្នកទាំងពីរតែងតែណាត់គ្នាចេញញ៉ាំអាហារ ឆាតជូនពរគ្នាក្នុងឧកាសពិសេសៗជារឿយៗដែលមិនអាចថតរូបហើយផុសបាន ហើយថ្មីៗនេះបានជួបក្នុងកម្មវិធីផ្សព្វផ្សាយរឿងភាគក៏នាំគ្នាថតរូបនិងផុសនៅក្នុងអ៊ិនស្តាក្រាមទុកជាអនុសាវរីយ៍។
អត្ថបទដោយ សា