តារាស្រីដែលជាកេរ្តិ៍តំណែលរបស់វិស័យសិល្ប:ថៃមិនមានច្រើនប៉ុន្មានទេ ពេលនិយាយដល់រឿងនេះទស្សនិកជនរមែងលើកយកឈ្មោះរបស់អ្នកនាង chomismaterialgirl អ្នកនាង nuneworanuch មកនិយាយ។ ទាំងពីរនាក់កើតចេញមកពីកន្លែងតែមួយ សម័យតែមួយ ហើយផ្ទុះល្បីល្បាញក្នុងពេលតែមួយ ប៉ុន្តែបច្ចុប្បន្នមិនសូវមានរូបរួមហ្វ្រេមបណ្តាលអោយមានចម្ងល់ថាមិត្តភាពប្រែប្រួលឬ? ចុងក្រោយទាំងគូចេញមុខប្រាប់ហើយថាស្និទ្ធគ្នាកម្រិតណា!
នៅក្នុងកម្មវិធី 3 Zaap តារាស្រី nuneworanuch ជាតារាកិត្តិយសបានជួបជាមួយអ្នកនាង chomismaterialgirl ដែលជាពិធីការិនី ហើយមិត្តភាពល្អៗរបស់អ្នកទាំងពីរត្រូវបានចែករំលែកបន្ទាប់ពីលោក កាន់ឆៃ សួរថា “ស្និទ្ធស្នាលគ្នាទេ?”។ អ្នកម៉ែ Chom ប្រញ៉ាប់ឆ្លើយភ្លាមថាសម័យនៅបុស្តិ៍រួមគ្នាយើងជិតដិតគ្នាណាស់ពីព្រោះកាលហ្នឹងមានតែយើងប៉ុន្មាននាក់តែប៉ុននោះ ពួកយើងជជែក ចែករំលែកគ្នាគ្រប់រឿងគ្រប់ពេលយ៉ាងសប្បាយរីករាយ។
លើសពីនេះទៅទៀតពេញមួយកម្មវិធីតារាស្រីទាំងពីរនិយាយគ្នាដោយប្រើពាក្យពេជ្យដែលមិត្តភក្តិគេនិយាយដាក់គ្នា មិនប្រើភាសាផ្លូវការណ៍ដូចតារាៗដទៃឡើយ។ សរុបមកចែកជើងគ្នាដើររៀងៗខ្លួន មានគ្រួសាររៀងៗខ្លួន មិនសូវបានជួបប៉ុន្តែមិត្តភាពល្អរបស់អ្នកទាំងពីរនឹងស្ថិតស្ថេរបែបនេះរហូត។
អត្ថបទដោយ សា