អ្នកសិល្ប:នាំគ្នាស្តាយ ប៉ុយហ្វាយ (faaaiiii_natapat) ត្រៀមដកខ្លួនចេញពីវិស័យ!

ជាតារាស្រីដែលមានសមត្ថភាពគ្រប់ជ្រុងជ្រោយសម្រាប់តារាស្រី faaaiiii_natapat ដែលមិនថាសម្តែងរឿង ច្រៀងរាំ ឬសម្តែងកំប្លែងនោះទេនាងតែងតែធ្វើអោយទស្សនិកជនហើយជាពិសេសអ្នកដឹកនាំពេញចិត្តជានិច្ច។ ចុងក្រោយទាំងអស់គ្នាស្លុតចិត្តពេលបានលឺពីមាត់របស់តារាស្រីថានាងអស់ចំណង់ និងបំណងចង់ក្លាយជាអ្នកសិល្ប:ទៀតហើយ។
នៅពេលគេសម្ភាសន៍សួរថាហេតុអ្វី? ត្រៀមខ្លួនមានបេប៊ីឬ? អ្នកនាងប៊ុយហ្វាយឆ្លើយថាមានបេប៊ីវាជាកម្រោងដែលខ្ញុំកំពុងចង់ធ្វើអោយសម្រេចប៉ុន្តែមូលហេតុចម្បងដែលធ្វើអោយខ្ញុំលែងចង់ទទួលការងារ ហើយបដិសេដថតរឿងជាង ១០ ពីព្រោះកាលដែលយើងទទួលបានឧកាសខ្ញុំធ្វើអស់ពីកំលាំងកាយចិត្ត បញ្ចេញអស់សមត្ថភាព ធ្វើការបែបមិនដែលបើកភ្នែកបើកច្រមុះមើលពីភពលោកខាងក្រៅ…
ហើយក្រោយពេលមានបញ្ហាកូវីដ១៩ដែលគេហាមប្រាមមិនអោយចេញធ្វើការងារអ្វីទាំងអស់ នៅតែផ្ទះធ្វើអោយខ្ញុំមានអារម្មណ៍ថាអឺនៅផ្ទះ នៅជាមួយខ្លួនឯង មានពេលវេលាធ្វើនេះធ្វើនោះតាមមនុស្សធម្មតា ស្ងប់សុខសុខល្អ សប្បាយចិត្តច្រើន ដូចច្នេះហើយទើបពេលនេះមិនសូវចង់ត្រឡប់ទៅធ្វើសង្គ្រាមការងារវិញឡើយ។ ជារួមអាចនិយាយយ៉ាងខ្លីៗថាពេលនេះធ្វើការងារសិល្ប: និងរកចំណូលច្រើនៗមិនមែនជាសេចក្តីសុខរបស់តារាស្រីទៀតហើយ!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា