មិនដាច់ចិត្តពីភរិយាឡើយ!! អតីតស្វាមីរបស់តារាស្រី pinkysavika ចូលខ្លួនជួយដោះស្រាយរឿងក្តីដែលកំពុងទទួលការិះគន់!

នៅមានរឿងសប្បាយចិត្តមួយកើតឡើង ក្នុងស្ថានភាពដែលគួរអោយព្រួយបារម្មណ៍ដោយសារតារាស្រី pinkysavika ត្រូវគេចាប់ឃុំឃាំងភ្លាមៗបន្ទាប់ពីទទួលបានការកោះហៅអោយចូលផ្តល់ចម្លើយអំពីរឿងក្តីចាស់ដែលចាប់ផ្តើមកើតមានកាលពីពីរឆ្នាំមុន ។ ថ្ងៃនេះទស្សនិកជនបានឃើញនូវទិដ្ឋភាពដែលគួរអោយរំភើបមួយនោះគឺ អតីតស្វាមីរបស់តារាស្រីបង្ហាញខ្លួននៅក្បែរភរិយាមិនអោយឃ្លាត។
មហាជនបានឃើញវត្តមានលោក Itthi Chavalittamrong នៅក្នងវីដេអូពត៌មានដែលចាក់ផ្សាយប្រាប់ពី Update រឿងក្តី Forex 3D ។ នៅក្នុងវីដូគាត់នៅក្បែរអតីតភរិយាគ្រប់ពេលវេលាមិនអោយឃ្លាតសូម្បីមួយជំហាន ឃើញហើយគ្រប់គ្នាសប្បាយចិត្តជំនួសតារាស្រីខ្លាំងណាស់ ពីព្រោះក្នុងកំឡុងពេលដែលគ្រប់គ្នារត់ចេញពីនាង បុរសដែលនាងធ្លាប់ស្រលាញ់ មិនខ្លាចហើយព្រមនៅខាងនាង។
តាមពត៌មានបង្ហាញថាតាមពិតទៅលោក Itthi បានហាមប្រាមភរិយាអំពីរឿងនេះតាំងពីមិនទាន់លែងលះគ្នាម្ល៉េះប៉ុន្តែនាងនៅតែចង់ធ្វើ ដូចច្នេះហើយទើបមិនចុះសម្រុង។ តែគាត់នៅតែលូកដៃជួយព្រោះទឹកចិត្តដែលគាត់ស្រលាញ់ អាណិត ហើយចង់ការពារភរិយាវាមិនដែលប្រែប្រួលទៅណាទោះជាមានរឿងអ្វីកើតឡើងយ៉ាងណាក៏ដោយ។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា