មិត្តអ្នកអានប្រហែលបានដឹងខ្លះៗហើយថាបច្ចុប្បន្ននេះអ្នក chomismaterialgirl កំពុងចំណាយឥតដែនកំណត់ដើម្បីកសាងផ្នែកបន្ថែមអោយផ្ទះរបស់អ្នកម្តាយ ដើម្បីកូនៗបានទៅកំសាន្តសប្បាយដោយសារផ្ទះរបស់ខ្លួនធ្វើនៅមិនទាន់រួចរាល់។ កន្លងមកតារាស្រីបានបង្ហាញមុំដែលធ្វើហើយខ្លះៗជាបណ្តើរៗ តែមុំដែលបញ្ចេញថ្ងៃនេះខុសប្លែកហើយបានធ្វើអោយគ្រប់គ្នាលាន់មាត់ “វ៉ៅវ!” តែម្តង។
បន្ថែមលើអាងហែលទឹកឯកជន ហើយដើមឈើធំដែលមានសាងសងកូនផ្ទះនៅពីលើ ថ្ងៃនេះយើងបានឃើញគ្រោងផ្ទះដែលមានជណ្តើរនិងផ្លូវដើរចូលយ៉ាងប្រណិត។ នៅពីក្រោមផ្លូវដើរចូលផ្ទះមានអាងចិញ្ចឹងត្រឹ ហើយជញ្ជាំទាំងអស់បំពាក់ដោយឥដ្ឋដែលមានតម្លៃថ្លៃ មើលទៅថ្លៃសាងសង់អាចដល់ខ្ទង់រយលាន។
ឃើញបីជ្រុងនេះហើយហ្វែនៗចាប់អារម្មណ៍ ចង់ឃើញទីតាំងគ្រប់មុំទាំងអស់ ពួកគេនាំគ្នាសំណូមពរអោយនាងថតវីដេអូនាំចូលមើលផ្ទះស្តាយល៍អស្ចារ្យនោះដើម្បីមានគំនិតយកមកអភិវឌ្ឍន៍ផ្ទះរបស់ខ្លួនដែល។
អត្ថបទដោយ សា