មានហេតុអកុសលកើតឡើងខណ:ពេលតារាតារាស្រី aom_sushar កំពុងថតសម្តែងនៅសហរដ្ឋអាមេរិកា!!

ចាត់ទុកជាតារាស្រីដែលមានរឿងថ្មីអោយថតបានគ្រប់ពេលវេលាជាបន្តបន្ទាបសម្រាប់កញ្ញា aom_sushar ដែលបច្ចុប្បន្ននេះកំពុងថតរឿងខ្សែរភាពយន្តថ្មីជាមួយតារាប្រុសល្បីតារា K-POP របស់ប្រទេសកូរ៉េខាងត្បួង។ ប៉ុន្តែនឹកស្មានមិនដល់ទៅដល់សហរដ្ឋអាមេរិកាបានមួយថ្ងៃតារាស្រីត្រូវជួបរឿងអាក្រក់រហូតត្រូវផ្អាកការងារទាំងអស់ចោលសិន។
ថ្មីៗនៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រី​មានផុសប្រាប់ថា “Shooting day 1 … and then i got covid-19 !! OMG!!! What should we do??” ដែលមានន័យថា ថតថ្ងៃទី១…ខ្ញុំឆ្លងកូវីដ១៩!! អូម៉ាយហ្កត!!! តើពួកយើងគួរធ្វើយ៉ាងណា?
បណ្តាលអោយហ្វែណ និងក្រុមគ្រួសារជាពិសេសមិត្តប្រុសនៅប្រទេសថៃបារម្មណ៍ពីសុខភាពរបស់នាងជាខ្លាំង តែកន្លងទៅប្រហែល៣ថ្ងៃកញ្ញា aom_sushar បានចេញមុខមកផុសម្តងទៀតប្រាប់ថា ពេលនេះនាងគ្រាន់បើវិញហើយ អាការ:មិនស្រួលខ្លួនទាំងអស់បាត់ទៅវិញអស់ហើយ បន្តិចទៀតនាងអាចទៅថតរឿង #findingtherainbow #viuoriginal វិញបានហើយ។

អត្ថបទដោយ សា