កន្លងហ្វែនៗនៅតែមានសង្ឃឹមថារឿងស្នេហាបែកបាក់របស់តារាស្រី Ladiiprang ជាមួយគូដណ្តឹង Twopee នឹងល្អប្រសើរឡើងវិញ ឬទាំងពីរនាក់អាចសម្រុះសម្រួលហើយត្រឡប់មករៀបការជាមួយគ្នាវិញបាន។ ប៉ុន្តែថ្ងៃនេះគ្រប់គ្នាប្រហែលត្រូវធ្វើចិត្តហើយព្រោះម្ចាស់ខ្លួនចេញមកប្រកាសដោយខ្លួនឯងថាទៅមុខលែងរួចហើយ។
ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ថ្មីៗនេះកញ្ញា Ladiiprang បានត្រឡប់មកធ្វើការងារ ហើយបានធ្វើអោយអ្នកចូលរួមកម្មវិធីទាំងអស់កំសាន្តសប្បាយជាមួយភ្លេងវីយូឡុងរបស់នាងជាខ្លាំង។ បន្ទាប់ពីសម្តែង Show រួចរាល់ហើយតារាស្រីបានអោយសម្ភាសន៍អំពីទំនាក់ទំនងស្នេហាថា “វាជារឿងដែលលំបាកសម្រាប់នាងខ្ញូំនិងលោកតូងខ្លាំងណាស់ មានហេតុផលច្រើនរាប់សិបហេតុផលដែលបណ្តាលអោយយើងសម្រេចចិត្តចប់បែបនេះ”…
តារាស្រីបន្តទៀតថា “យើងទាំងពីរនាក់និយាយគ្នាហើយនិយាយទៀត ទម្រាំឆ្លងផុតបានដូចសព្វថ្ងៃវាមិនមែនជារឿងងាយសោះឡើយ។ ពេលនេះយើងសម្រេចចិត្តធ្វើជាមិត្តភក្តិល្អនឹងគ្នា ហើយពួកយើងចង់អោយកិត្តិយសទៅដល់ស្នេហាដែលខំសាងរួមគ្នាអស់រយ:ពេល ១០ឆ្នាំនោះព្រោះវាជារឿងដែលស្រស់ស្អាតល្អផូផង់របស់ជីវិត”។ សរុបមកគូស្នេហ៍របស់ Ladiiprang-Twopee ចប់ដោយសន្តិភាពព្រោះភាពមិនចុះសម្រុងរឿងការប្រើប្រាស់ជីវិត។
អត្ថបទដោយ សា