Ladiiprang ប្រាប់ច្បាស់ថាបែកគ្នាតាំងពីពេលណា!! និយាយបណ្តើរអួលដើមករបណ្តើរ!

កំពុងក្លាយជាប្រធានបទសោលសៅរ៍ដែលចុងក្រោយគូ Ladiiprang – Twopee បានដើរមកដល់ទីបញ្ចប់ដោយនឹកស្មានមិនដល់។ ចុងក្រោយតារាស្រីចេញមុខអោយសម្ភាសន៍ប្រាប់អំពីមូលហេតុ និងពេលវេលានៃកាបែកបាក់អោយសាធារណ:ជនបានជ្រាប់យ៉ាងក្បោះក្បាយ។
ថ្ងៃនេះនៅក្នុងកម្មវិធីបើកសម្ភោធផលិតផលកញ្ញា prang បានអោយសម្ភាសន៍ជាលើកដំបូងថា “បើគិតទៅបែកគ្នាបាន ២ ខែហើយ បញ្ហាកើតមានកំឡុងពេលដែលពួកយើងចាប់ផ្តើមមានការជជែកគ្នារឿងអាពារហ៍ពិពារហ៍ ពិភាគ្សារហូតមានរឿងច្រើនត្រូវវែកញែក ហើយចុងក្រោយយើងក៏ដឹងថាយើងទាំងពីរបានត្រឹមធ្វើជាមិត្តភក្តិនឹងគ្នា ពិបាកនឹងអភិវឌ្ឍន៍អោយក្លាយទៅជាស្វាមីភរិយា”។
លឺហើយអ្នកគាំទ្រអាណិត ហើយសោកស្តាយជាខ្លាំងពីព្រោះរឿងមិនល្អកើតមានឡើងខណ:ពេលតារាប្រុសស្រីកំពុងសប្បាយចិត្តនាំគ្នាត្រៀមមង្គលកា។ បើបញ្ហាចេញមកយឺតតែបន្តិចគ្រប់គ្នាប្រហែលអាចឃើញទិដ្ឋភាពសុភមង្គលហើយ Ladiiprang – Twopee ប្រហែលជាអាចកាន់ដៃគ្នាដើរឆ្លងបញ្ហាទាំងអស់នោះបាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា