ត្រៀមខ្លួនសម្រាប់ស្នេហាគ្រាថ្មី?! Ladiiprang បដិសេធឧកាសដែលអាចត្រឡប់ទៅរកលោក Twopee…!

អាចនិយាយបានតារាស្រីចូលរួមកម្មវិធីតែមួយថ្ងៃបានរំសាយនូវចម្ងល់ជាច្រើនអោយទស្សនិកជនបានធូរចិត្ត សម្រាប់កញ្ញា Ladiiprang ដែលបញ្ចប់ឆាកស្នេហាជាមួយគូដណ្តឹងមុនពេលថ្ងៃអារពារហ៍ពិពារហ៍មកដល់។ មួយក្នុងចំណោមចម្ងល់ទាំងអស់ រឿងបញ្ហាអ្នកទីបី និងរឿងបើកចិត្តទទួលយកស្នេហាថ្មី ជាប្រធានបទដែលអ្នកសារពត៌មានបានស្នើរសុំអោយតារាស្រីជួយបំភ្លឺ។

បើកចិត្តដោយមិនលាក់លាម Ladiiprang បានឆ្លើយសំនួរទី១ថា “យើងទាំងពីរបែកគ្នាព្រោះនឹងពីអនាគតរួមគ្នាមិនចេញ មិនមានអ្នកទី៣ណាអាចមកបំបែកយើងបាននោះទេ” ហើយសម្រាប់សំនួរពាក់ព័ន្ធនឹងរឿងបេះដូងតារាស្រីបានឆ្លើយថា “ចំពោះស្នេហាថ្មីនាងសុំមិនគិតមួយរយ:សិន ពីព្រោះពេលនេះចង់ព្យាបាលសុខភាពរាងកាយ (អាឡែកស៊ីនិងខ្លួនឯង) អោយជាសះស្បើយសិន”។
ចំណែកឧកាសត្រឡប់ទៅជានាជាមួយលោក Twopee វិញគឺមិនមានទេ ចប់ហើយគឺចប់តែម្តងមិនអាចមានម្តងទៀតទេ។ ហើយក៏បញ្ចប់បទសម្ភាសន៍ដោយពាក្យអរគុណដែលបារម្មណ៍ និងតែងតែផ្តល់កំលាំងចិត្តអោយអ្នកទាំងពីររហូតមក។

អត្ថបទដោយ សា