អីយ៉ាស់ Taewaew_natapohn ជ្រុលមាត់និយាយដល់មិត្តប្រុសថ្មីរបស់ toeyjarinporn ដូចច្នេះ !!

ទើបតែបានចេញមុខមកប្រកាសប្រាប់ថាខ្លួនលែងទំនេរថ្មីៗនេះទេសម្រាប់តួឯកស្រី toeyjarinporn ដែលបន្ទាប់បីបែកបាក់នាងសុខចិត្តប្រើប្រាស់ជីវិតជានារីនៅលីវអស់រយ:ពេលជាងពីឆ្នាំ។ បច្ចុប្បន្នរកបានមនុស្សដែលខ្លួនពេញចិត្តហើយតារាស្រីក៏បើកចិត្តទទួលយកមកសិក្សាតពីគ្នាទៅវិញទៅមក ប៉ុន្តែនាងសុំមិនទាន់ប្រកាសឈ្មោះថាជានរណ។
ចុងក្រោយតួឯកស្រី Taewaew_natapohn បានចេញមុខនិយាយជំនួសមិត្ថាស្នេហាគ្រាថ្មីលើកនេះល្អណាស់ មិត្តភក្តិរបស់នាងមានជីវិតដ៏សែនសប្បាយរីករាយ។ តែវស្គាល់ថាម្នាក់នោះថាជានរណាប៉ុន្តែចង់ទុកអោយ toeyjarinporn ជាអ្នកចេញមកប្រាប់ដោយខ្លួនឯង នាងសុំអះអាងថាម្នាក់នេះនាងអោយភ្លើងខៀវ ហើយគាំទ្រពេញទំហឹងព្រោះបុរសថ្មីនេះជាមនុស្សល្អ ចិត្តល្អដាក់តើយហើយគ្រប់គ្នាដែលនៅជុំវិញខ្លួនតើយ។
សរុបមកកញ្ញា Taewaew_natapohn បានបញ្ជាក់យ៉ាងច្បាស់ហើយថាស្នេហាគ្រាថ្មីរបស់ toey កំពុងស្រស់បំព្រងចំណែកមិត្តប្រុសថ្មីដែលត្រៀមបញ្ចេញមុខក្នុងពេលឆាប់ៗនេះ នាងធានាថាជាមនុស្សដែលសាកសម អាចមើលថែមិត្តភក្តិរបស់នាងអោយមានសុភមង្គលយ៉ាងពិតប្រាកដ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា