ដាក់សំពាធខ្លាំងណាស់ម៉ែ!! Janie ធ្វើអោយក្មេងជំនាន់ក្រោយត្រូវធ្វើការធ្ងន់ជាងមុន!!

បានវិលត្រឡប់មកចេញមុខមកបង្ហាញវត្តមានតាមបណ្តាញសារពត៌មាន ទំព័រទស្សនាវដ្តី និងបណ្តាញសង្គមច្រើនដូចមុនហើយសម្រាប់អ្នកនាង janienineeleven ដែលមុននេះបានបដិសេដ​ការងារសិល្ប:ស្ទើរតែទាំងស្រុងព្រោះចង់ធ្វើនាទីជាម្តាយដ៏ល្អអោយកូនស្រីតែមួយរបស់ខ្លួន។
ការងារចុងក្រោយបំផុតរបស់តារាស្រីបានធ្វើអោយគ្រប់គ្នាភ្លឺភ្នែកហើយភ្លាត់មាត់និយាយដូចៗគ្នាថា “អាយុខ្ទង់ ៤០​ ហើយយ៉ាងម៉េច!” សំដៅដល់សម្រស់ សុខភាព និងរាងកាយរបស់ janienineeleven ដែលមិនថាពេលវេលាបានកន្លងផុតទៅប៉ុន្មានឆ្នាំ នាងនៅក្មេងស្រស់ស្រាយដដែលមិនប្រែប្រួលតាមពេលវេលាឡើយ។
ភាពស៊ិចស៊ីជាមួយឈុតប៊ីហ្គីនី ដងខ្លួនដ៏សែនទាក់ទាញរបស់អ្នកម៉ែកូនមួយបានធ្វើអោយ នារីៗសម័យថ្មីដែលទើងព្រលកក្នុងវិស័យកំសាន្តនាំគ្នាស្វះស្វែងរកវិធីដើម្បីធ្វើអោយខ្លួនឯងមើលទៅក្មេង មិនបានដូចរាមច្បងតែយ៉ាងហោចណាស់ក៏មិនអោយចាស់ជាងអាយុ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា