ជាគូស្នេហ៍ដែលធ្វើអោយពិភពលោករបស់អ្នកប្រើប្រាស់អ៊ិនធឺណែតឡើងពណ៌ផ្កាឈូកសម្រាប់គូរបស់លោក tongtong_thestar12 ជាមួយកញ្ញា Best ដែលមុននេះខ្លួនជាប់គ្នាមិនឃ្លាតបង្កើតភាពរ៉ូមែនទិកអោយហ្វែនៗច្រណែនពេញទឹកពេញដី។ ប៉ុន្តែចុងក្រោយលែងទិដ្ឋភាពបែបនោះទៀត បណ្តាលអោយហ្វែនៗនាំគ្នាបារម្មណ៍ថាពត៌មានបែកបាកជារឿងពិត!
ថ្មីៗនេះលោក tongtong_thestar12 បានចូលរួមកម្មវិធីបើកបង្ហាញអ្នករៀបចំមាតិកាអនឡាញល្អបំផុតរបស់បុស្តិ៍ “one31” និង “GMM25” ហើយបានអោយសម្ភាសន៍ទាក់ទងនឹងសម្តីដែលមិត្តស្រីដែលបាននិយាយថា “តុងតុងជាព្រាននារី ដូចច្នេះហើយត្រូវចេញមុខមកចាត់ការណ៍ដោយខ្លួនឯង”។ សម្រាប់តារាប្រុសគាត់ទទួលស្គាល់ថាខ្លួនឯងជាមនុស្សប្រុសសាវាមែន ប៉ុន្តែតាំងពីទាក់ទងជាមួយ Best គាត់មិនដែលធ្វើរឿងអ្វីដែលខ្វះទំនួលខុសត្រូវចំពោះនាងឡើយសូម្បីម្តង។
ពាក់ព័ន្ធនឹងភាពផ្អែមល្ហែមថយចុះជាងមុន លោក tongtong_thestar12 បាននិយាយថា “មួយរយ:មុនវាជាកំឡុងពេលកូវីដ១៩រាត្បាតយើងទាំងពីរនាក់មានពេលវេលាច្រើន ទើបនាំគ្នាធ្វើនេះធ្វើនោះបានច្រើន។ បច្ចុប្បន្នស្ថានភាពល្អប្រសើរ ខ្ញុំមានការងារចូលមកច្រើន ហើយអូនបែសនាងកក៏ជាប់ថតរឿង ដូចច្នេះហើយទើបមិនសូវបានជួបបណ្តាលអោយរូបភាព និងទិដ្ឋភាពស្វីតថយតាមហ្នឹងដែល។
អត្ថបទដោយ សា