តារាប្រុស FILM ក្លាយជាអ្នកទី៣ក្នុងខ្សែរភ្នែកសង្គមព្រោះស្និទ្ធស្នាលជាមួយ Ladiiprang !!

ទោះបីពេលនេះសាមីខ្លួនកញ្ញា​ Ladiiprang បានចេញមុខមកអះអាងហើយថាបែកគ្នាជាមួយមិត្តប្រុសមិនមែនមកពីការបែកចិត្តមានអ្នកថ្មីយ៉ាងណាក៏ដោយ ទស្សនិកជននៅតែតាមជីកកកាយស្វែងរកចម្លើយពីមាត់របស់លោក FILM ដែលត្រូវគេសង្ស័យថាជាអ្នកទី៣។
ចុងក្រោយថ្ងៃនេះអ្នកយកពត៌មានមានឧកាសបានជួបតារាប្រុសក៏នាំគ្នាសាកសួរអំពីរឿងនេះបញ្ជាក់បន្ថែមម្តងទៀត ដោយលោក FILM បានឆ្លើយថា “យើងទាំងពីរស្និទ្ធស្នាលគ្នាខ្លាំងបន្តិចមែន រឹតចំណងមិត្តភាពដើម្បីអោយការងាររបស់យើងចេញមកល្អតែប៉ុននោះមិនមែនដើម្បីរឿងស្នេហាផ្ទាល់ខ្លួនឡើយ”។

តារាប្រុសបានបន្តទៀតថា ផ្ទាល់ខ្លួនគាត់មិនស្ត្រែស ឬមានបារម្មណ៍អ្វីទេពេលមានគេទាញគាត់ចូលជាអ្នកទីបីរវាងស្នេហារបស់ Ladiiprang ពីព្រោះយើងទាំងពីរនាក់ដឹងខ្លួនឯងច្បាស់ថាពេលនេះយើងជាមិត្តយល់ចិត្ត ជាបងប្អូនដែលជជែកគ្នាបានគ្រប់រឿង។ សរុបមកបច្ចុប្បន្ននេះតារាប្រុស FILM ស្និទ្ធស្នាលជាមួយ Ladiiprang ក្នុងនាមជាមិត្តយល់ចិត្ត និងចាំជួយផ្តល់កំលាំងចិត្តអោយពេលមានបញ្ហា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា