Pinkysavika ចាប់ផ្តើមមានអាការ:គួរអោយបារម្មណ៍នៅក្នុងគុក!!

រហូតមកទល់ពេលនេះពុំមាននរណាអាចចូលជួបដើម្បីជជែក ឬលូកដៃជួយកញ្ញា Pinkysavika បានឡើយនាងត្រូវនៅក្នុងគុកតែពីរនាក់ម្តាយកូនយ៉ាងអណោចអធម។ មុននេះមានគេអាប់ដេតថាតារាស្រីអាចសម្របសម្រួលតាមបទបញ្ជាផ្ទៃក្នុង ហើយអាចប្រើប្រាស់ជីវិតនៅក្នុងមន្ទីឃុំឃាំងបានយ់ាងល្អ ប៉ុន្តែថ្ងៃនេះមានពត៌មានថ្មីចេញមកថាតារាស្រីចុះទ្រុឌទ្រោមទ្រាំនឹងស្ថានភាពលែងបានទៀតហើយើ។
នៅក្នុងកម្មវិធី “แฉ” លោក មុតដាំបានចែកចាយពត៌មានថាពេលនេះកញ្ញា Pinkysavika មានអារម្មណ៍តានតឹងស្ត្រែសរហូតយំស្រែក។ សុខភាពផ្លូវចិត្តរបស់តារាស្រីចុះខ្សោយគួរអោយអាណិត កើតចេញពីការដែលនាងមិនមាននរណាជួយ មិនអាចរកមេធាវីផ្ទាល់ខ្លួនដើម្បីជួយអោយនាងមានសេរីភាពពេលនេះបាន។៉
លឺហើយមិត្តភក្តិដែលស្គាល់តារាស្រី​ច្បាស់ និងក្រុមអ្នកគាំទ្រមួយចំនួនធំបារម្មណ៍អំពី Pinkysavika ជាខ្លាំងគ្រប់គ្នាខ្លាចនាងធ្លាក់ទឹកចិត្តហើយគិតរឿងផ្តេសផ្តាស់ធ្វើបាបខ្លួន។ បច្ចុប្បន្ននេះអាចមានត្រឹមមានមេធាវីម្នាក់នៅក្បែរជួយប្រាប់ថាត្រូវធ្វើយ៉ាងណា និងនាំនាងចេញក្រៅដើម្បីមានពេលរកភស្តុតាងការពារខ្លួនគឺជារឿងដែលល្អបំផុត។

អត្ថបទដោយ សា