ក្លាយជា CEO ទាំងវ័យក្មេង!! តារាប្រុស Thanapob_lee បើកក្រុមហ៊ុនខ្លួន បន្ទាប់ពីកន្លែងចាស់ប្រកាសបិទធុរកិច្ច!

ថ្មីៗនេះ “Nadao Entertainment” បានប្រកាស់បិទក្រុមហ៊ុនឈប់ទទួលធ្វើការងារផ្សព្វផ្សាយ ថតរឿង ហើយអនុញ្ញាតអោយសិល្ប:ករសិល្បការិនីមានសេរីភាព។ ដែលមានន័យថាតារានៅក្នុងក្រុមហ៊ុនចាប់ផ្តើមក្លាយជាតារាឯករាជ ពួកគេចង់ធ្វើអ្វី ចង់ចុះកុងត្រាជាមួយផលិតកម្មណាក៏បានដែល។
ហើយម្សិលមិញនេះមានពត៌មានមួយបានចុះថា thanapob_lee តួឯកប្រុសដែលកំពុងល្បីល្បាញខ្លាំងគាត់ចិត្តបើកក្រុមហ៊ុនថ្មីរបស់ខ្លួនបន្ទាប់ពី Nadao បិទ។ ក្រុមហ៊ុនរបស់តារាប្រុសដែលមានឈ្មោះថា TNPLEE.CONNECT ជាក្រុមហ៊ុនភ្នាក់ងាររៀបចំចាត់ចែកតារាដើម្បីធ្វើការងារផ្សព្វផ្សាយអោយផលិតផលនិងក្រុមហ៊ុនផ្សេងៗ។
“ស្ងាត់ៗមានតំណែងជា CEO” ពត៌មាននេះបានធ្វើអោយមិត្តភក្តិនៅក្នុងវិស័យសិល្ប:ភ្ញាក់ផ្អើលជាខ្លាំងពីព្រោះកន្លងមកតារាប្រុសមិនដែលលើកយករឿងនេះមកនិយាយសូម្បីតែម្តង ។ ចំណែកហ្វែនៗរបស់តារាប្រុសវិញសប្បាយចិត្តដែលតារាក្នុងដួងចិត្តរបស់ខ្លួនទទួលបានភាពជោគជ័យមួយបន្ថែមទៀត ពួកគេនាំគ្នាជូនពរ និងខមមិនសម្តែងក្តីរីករាយយ៉ាងច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា