បានក្លាយជាពត៌មានធំរបស់ពិភពលោកក្នុងរយ:យ៉ាងខ្លីសម្រាប់ ប្រធានបទតារាច្រៀងល្បីលោកទម្លាក់ពីលើអគាខ្ពស់ខណ:ពេលកំពុង live អធិប្បាយហេុតផលអោយហ្វែនៗបានយល់។ លោក “វ៉ានមឺយវៀន” ទាល់ច្រកព្រោះសង្គមមិនព្រមស្តាប់ ថែមនាំគ្នារិះគន់កាន់តែច្រើនជាងមុន!
លោក “វ៉ានមឺយវៀន” អតីតបេក្ខជនប្រកួតក្នុងកម្មវិធីល្បី “Chuang” ត្រូវបានគេរិះគន់យ៉ាងដំនំថាគាត់ប្រើប្រាស់គ្រឿងញៀន ហើយពីមួយថ្ងៃទៅមួយថ្ងៃការិះគន់នោះកាន់តែខ្លាំងទៅៗរហូតខាងភ្នាក់ងារត្រូវបិទ Account Weibo របស់គាត់ភ្លាមៗ ដែលកាបិទនោះកាន់តែធ្វើអោយមហាជនវាយប្រហារគាត់លើសដើម។
ជារឿយៗតារាប្រុសបានផុសប្រាប់ទស្សនិកជនថាគាត់ស្អាតស្អំមិនបានពាក់ព័ន្ធជាមួយគ្រឿងញៀនដូចពត៌មាននោះទេប៉ុន្តែពុំមាននរណាស្តាប់គាត់ឡើយ រហូតចុងក្រោយថ្មីៗនេះគាត់សម្រេចយក Account ផ្ទាល់ខ្លួន live បញ្ចាក់ម្តងទៀតតែសាធារណ:ជនមិនជឿថែមនាំគ្នារិះគន់ ជាន់ឈ្លី ជេរប្រទិច រហូតតារាប្រុសបាត់បង់គោលជំហរហើយសម្រេចគិតខ្លី។ ពេលនេះខាងក្រុមសមត្ថកិច្ចបានអាប់ដេតហើយថាគាត់ត្រូវបានគេជួយសង្គ្រោះទាន់ !
អត្ថបទដោយ