មកក្រោយតែល្បីកប់!! Gulfkanawut កូនសំណប់ជំនាន់ក្រោយរបស់បុស្តិ៍លេខ ៣ កូដឡើងខ្លាំងរហូតមាន “ហ្វែនមីតធីង” នៅប្រទេសក្រៅ!!
មិនធម្មតាទេសម្រាប់កូនប្រុសកូនស្រីជំនាន់ថ្មីរបស់ទូរទស្សន៍បុស្តិ៍លេខ៣ដែលត្រូវបានបង្វឹក ហាត់ពត់យ៉ាងល្អប្រសើរដើម្បីត្រៀមខ្លួនធ្វើជាអនាគត់ Superstar បន្តពីបងៗ។ ចុងក្រោយមិនទាន់បានប៉ុន្មានផងតារាសិស្សប្អូន Gulfkanawut ទទួលបានការគាំទ្រពីទស្សនិកជនយ៉ាងកក់ក្តៅ ហើយវាយលុកទីផ្សារស្រុកគេបានយ៉ាងជោគជ័យ។
តួឯកប្រុស Gulfkanawut ត្រៀមធ្វើដំណើរទៅជួបហ្វែនៗក្រៅប្រទេសដែលបានគាំទ្រគាត់តាំងពីដើមរហូតបានក្លាយជាតួឯកប្រុសកូនសំណប់ដូចសព្វថ្ងៃនេះ។ កម្មវិធី “Fan Meeting” របស់តារាប្រុសនឹងចាប់ផ្តើមដំបូងគេនៅប្រទេសជប៉ុន ដោយលក់សំបុត្រអស់គ្មានសល់ចាប់តាំងពីប្រកាសកម្មវិធី។
អាចនិយាយបានថាជំនាន់ក្រោយមិនធម្មតាមែន “ពួកគេទាំងអស់” គឺជាទំពាំងស្នងឬស្សីដែលនឹងចូលខ្លួនមកធ្វើអោយវិស័យសិល្ប:ថៃផ្ទុះឡើងម្តងទៀតនៅក្នុងឆាកអន្តរជាតិ មិនអោយចាញ់ប្រទេសដទៃឡើយ។
អត្ថបទដោយ សា