ទោះបីរឿងក្តីតារាស្រីបាត់របស់បានដល់ដៃប៉ូលីសយ៉ាងណាក៏ដោយ ក៏ប្រធានបទនេះនៅតែជាចំណាប់អារម្មណ៍របស់មហាជនដែលដោយសាចោរនោះមិនមែនជានរណាឆ្ងាយតែជាមនុស្សដែលនាងជឿទុកចិត្ត។ ហើយដែលនឹងស្មាមិនដល់នោះគឺ ចោរបានលួចទាំងចិញ្ចៀនភ្ជាប់ពាក្យ របស់បញ្ចាំចិត្តដែលមិត្តប្រុសប្រគល់អោយ annethong ទៀត។
រឿងគួរអោយខូចចិត្តនេះត្រូវបានទំលាយនៅក្នុងកម្មវិធី UNIQLO Fall/Winter 2022 ដែលមានតារាស្រីចូលរួមជាភ្ញៀវកិត្តិយស។ នៅពេលគេសាកសួរដល់បញ្ហាដែលបានកើតឡើងមុននេះតារាស្រីឆ្លើយថា “នាងខូចចិត្តហើយសោកស្តាយជាខ្លាំងពីព្រោះគេយកអស់គ្មានសល់ របស់ដែលខំសន្សំតាំងពីនៅមានអាយុ 16-17 ឆ្នាំ” ។ អ្នកកាសែតសួរបន្តថាចុះមានរបស់ណាដែលធ្វើអោយខូចចិត្តខ្លាំងបំផុតទេ? តារាស្រីឆ្លើយថាមាន!
“វាជាចិញ្ចៀនភ្ជាប់ពាក្យដែលបង “អេ” ជាមិត្តប្រុសបានធ្វើនិងប្រគល់អោយទុកជារបស់បញ្ចាំចិត្ត” ហើយរបស់ដែលនៅសល់មានតែនាឡិកាដែលមិនអាចលក់ចេញភ្លាមៗបានតែមួយគ្រឿងគត់។ លឺហើយទស្សនិកជនខឹងចោរដែលជាមិត្តជិតដិតនោះណាស់ ចោរនោះគួរដឹងច្បាស់ជាងនរណាទាំងអស់ថាចិញ្ចៀនភ្ជាប់ពាក្យវាមានន័យកម្រិតណាសម្រាប់តារាស្រី annethong មិនគួរសោះ!។
អត្ថបទដោយ សា