អូម៉ាយហ្កត!! ម៉ែ margie_rasri បង្ហោះឃ្លារពញ្ញាក់អារម្មណ៍ក្រោយថ្ងៃកំណើត!

ទើបតែបានឆ្លងថ្ងៃកំណើរដ៏សែនរ៉ូមែនទិកជាមួយស្វាមីហើយថ្មីៗនេះទេ សម្រាប់អ្នកម៉ែកូនពីរ margie_rasri តារាស្រីដែលនៅតែមានប្រជាប្រិយភាពបើទោះបីរៀបការហើយក៏ដោយ។ ចុងក្រោយតារាស្រីធ្វើអោយវិស័យហ្វាសសិនភ្ញាក់ផ្អើលបន្ទាប់ពីត្រឡប់មកទទួលការងារសិល្ប:វិញព្រោះ Look ថ្មីរបស់នាងជាខ្លាំង។
ចាត់ទុកថាការត្រឡប់មកវិញរបស់អ្នកនាង margie_rasri ពិតជាមិនធម្មតានាងត្រឡប់មកវិញក្នុងនាមជា Presenter របស់ប្រែនល្បីលំដាប់ពីភពលោកទាំងអស់។ ហើយថ្មីៗនេះតារាស្រីបានបង្ហោះរូបភាពនិងសារញាក់សាច់ចូលក្នុងអ៊ិនស្តាក្រាមដែលបានធ្វើអោយមហាជនទាំងឡាយចូលមកសសើរយ៉ាងច្រើនកុះករ។
អ្នកនាង margie_rasri បានផុសថា “Why be ordinary when you can be extraordinary = ហេតុ​អ្វី​ត្រូវធ្វើខ្លួនជានារី​​ធម្មតា ​នៅពេលដែលដឹងថាខ្លួនយើង​អាច​អស្ចារ្យជាងនោះ!” បណ្តាលអោយអ្នកគាំទ្រពេញចិត្តហើយយល់ស្របក៏ដូចជាគាំទ្រ ស្តាយល៍ថ្មីរបស់តារាស្រីពេញមួយទំហឹង។ អាយុថ្មីតារាស្រី margie_rasri បានក្លាយជាតំណាងអោយនារីសម័យថ្មី ដែលត្រូវតែមិនធម្មតា ត្រូវហានធ្វើអ្វីដែលមិនធ្លាប់កើតមានពីមុនមក!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា