Annethong សសើរ និង អរគុណយ៉ាយ៉ាដែលបានធ្វើរឿងនេះកំឡុងពេលនាងមានបញ្ហា!

តារាស្រី annethong មានមនុស្សច្រើនណាស់ដែលចាំជួយគាំទ្រ ផ្តល់កំលាំងចិត្ត និងជួយឧបត្ថម្ភស្ទើរគ្រប់យ៉ាងអោយតែនាងស្នើរសុំ។ ចំពោះករណីត្រូវចោរគាស់ផ្ទះអ្នកដឹកនាំរឿងល្បីម្នាក់នេះទទួលបានកំលាំងចិត្តពីអ្នកនៅជុំវិញខ្លួន urassayas ជាម្នាក់ក្នុងចំណោមមនុស្សទាំងអស់នោះ។
នៅក្នុងកម្មវិធីចេញផលិតផលថ្មីរបស់ប្រែន Uniqlo តារាស្រី annethong បាននិយាយហើយនិយាយទៀតថាយ៉ាយ៉ាបានផ្តល់កំលាំងចិត្តអោយនាងបានយ៉ាងល្អប្រសើរហើយញឹកញាប់ជាងគេ។ យ៉ាយ៉ាមិនដែលនិយាយអ្វីច្រើនទេ ប៉ុន្តែនាងតែងតែនៅក្បែរហើយផ្តល់កំលាំងចិត្តដោយការអោបផ្តល់ភាពកក់ក្តៅ។
សរុបមក urassayas គឺកំលាំងចិត្តដែលសំខាន់កំឡុងពេលដែលសិស្សច្បងជួបបញ្ហា បច្ចុប្បន្នទៅណាមកណាកញ្ញា annethong តែងតែលើកឈ្មោះប្អូនសំណប់ម្នាក់នេះមកនិយាយអួតអំពើល្អដែលទទួលបានអោយសាធារណ:ជនបានលឺនិងចូលរួមស្ងប់ស្ងែងជានិច្ច។

អត្ថបទដោយ សា