មានឈ្មោះនៅលើទំព័រពត៌មានសិល្ប:កំសាន្តថៃស្ទើររាល់ថ្ងៃសម្រាប់គូម្តាយកូន Chom-Abigail ដែលមិនថាផុសអ្វីក៏មានអ្នក Like អ្នកខមមិនសសើរជានិច្ច។ ប៉ុន្តែចំនួន Like លើរូបរបស់តារាស្រីបែជាធ្លាក់ចុះ ច្រើនមិនដូចកាលពីមុនទេ បណ្តាលអោយហ្វែនគិតថាតារាស្រីប្រជាប្រិយភាពធ្លាក់ចុះព្រោះកូនស្រីពៅ។
ចាប់តាំងពីមាន Abigail មកទស្សនិកជនទាំងអស់ប្តូរចិត្តមកលង់ស្រលាញ់ ហើយតាមដានកូនស្រីច្រើនជាងម្តាយដែលជា Super Star ទៅទៀត។ គ្រប់រូបដែលមានកូនស្រីពៅមានចំនួនអ្នក Like រាប់សែន ដែលច្រើននាងរូបរបស់តារាស្រីថតតែម្នាក់ឯង (មានអ្នក like ត្រឹមខ្ទង់មឺនតែប៉ុននោះ)។
បច្ចុប្បន្នតារាស្រីពិបាកស្តាប្រជាប្រិយភាពឡើងវិញណាស់ពីព្រោះកូនស្រីបានលួចបេះដូងអ្នកតាមដានរបស់នាងអស់ហើយ។ Abigail កំពុងវាយលុកអ៊ិនស្តាក្រាមរបស់អ្នកម្តាយ ហើយក៏កំពុងឡើងគ្រងតំណែង Super Star ជំនួសអ្នកនាង chomismaterialgirl។
អត្ថបទដោយ សា