ទោះបី Prang បញ្ចាក់យ៉ាងច្បាស់ចំពោះរឿងស្នេហាប្រេះឆាថាគ្មានអ្នកទីបីប៉ុន្ដែអ្នកបណ្ដាញសង្គមនៅតែយល់ថាតារាប្រុសវ័យក្មេងម្នាក់ជាអ្នកបំបែកបំបាក់ស្នេហ៍10ឆ្នាំ! មានវីដេអូ
ដោយសារតែត្រូវគេទាញអោយមកពាក់ព័ន្ធនិងមូលហេតុបំបែកបំបាក់ស្នេហា 10 ឆ្នាំរវាង Prang – Kannaran ជាមួយអ្នកចម្រៀងរ៉េបល្បីឈ្មោះលោក Tong-Pittawat Prukkit
ហើយថ្មីៗនេះអ្នកកំលោះរូបសង្ហា Film-Thanapat បានចេញមកបងស្រាយយ៉ាងច្បាស់ៗអំពើពាក្យចចាមរ៉ាមខាងលើ ព្រមទាំងបង្ហើបប្រាប់ពីទំនាក់ទំនងរវាងខ្លួនជាមួយ Prang យ៉ាងច្បាស់លាស់ថា ត្រឹមតែជាមិត្តស្និតស្នាលរួមការងារគ្នាតែប៉ុណ្ណោះ
“បានដឹងពត៌មានរបស់គាត់ទាំងពីរហើយ ព្រោះជារឿងធម្មតាស្រាប់ហើយយើងធ្លាប់ធ្វើការជាមួយគ្នា យើងក៏ស្និតស្នាលគ្នាតាមភាសាអ្នករួមការងារ ស្រមពេលដែលគាត់កំពុងមានពត៌មាន វាមិនចំលែកទេដែលយើងត្រូវបានគេគិតថាជាជនទីបីនោះ។ ក្រោយពីពួកគាត់បែកគ្នាខ្ញុំក៏មាននិយាយជាមួយគាត់ដែរ ក៏យល់ពីអារម្មណ៍មួយនេះច្បាស់ ប៉ុន្ដែសូមបញ្ជាក់ថាពួកយើងពិតជាមិនមានអ្វីលើកពីនេះទេ បន្ទាប់ពីមានពត៌មានចែកផ្លូវមកបង Prang គាត់អត់ឃើញមានបញ្ចេញភាពសោកសៅអ្វីនោះទេ ធម្មតាខ្លាំងណាស់ រឿងការពិភាក្សាបងគាត់មាននិយាយជាមួយខ្ញុំខ្លះដែរតែខ្ញុំតបទៅគាត់វិញថា បងជ្រើសរើសអ្វីដែលគិតថាល្អបំផុតសម្រាប់បងទៅ……”
អត្ថបទដោយ : នីត្តា